សម្តេចតេជោ ហ៊ុនសែន រដ្ឋសភាជាតិបានបោះឆ្នោតផ្ដល់សេចក្តីទុកចិត្តដល់រាជរដ្ឋាភិបាលអាណត្តិថ្មីនីតិកាលទី៧ឆ្នាំ ២០២៣

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ថា : ព្រឹកថ្ងៃអង្គារ ៦ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមសម័យប្រជុំរដ្ឋសភាជាតិលើកទី១នីតិកាលទី៧ ដែលបានបោះឆ្នោតអនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមាន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ជាមួយគ្នានោះដែរ រដ្ឋសភាជាតិ ក៏បានអនុម័តបោះឆ្នោតគាំទ្រ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ជាប្រធានរដ្ឋសភា, ឯកឧត្តមបណ្ឌិត ជាម យៀប ជាអនុប្រធានទី១ និងឯកឧត្តម វង សូត ជាអនុប្រធានទី២។ 

សមាសភាពគណៈរដ្ឋមន្ត្រីថ្មីមានឧបនាយករដ្ឋមន្ត្រីចំនួន១០រូប ព្រមទាំងមានទេសរដ្ឋមន្រ្តី និងរដ្ឋមន្ត្រី៤០រូបផ្សេងទៀត ដែលភាគច្រើនជាយុវជនបន្តវេន ដែលរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា(ដូចបានភ្ជាប់ជូនជាមួយព្រះរាជក្រឹត្យ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print