លោក ប៉ា សុជាតិវង្ស ចូលរួមបើកការដ្ឋានស្ថាបនាផ្លូវ១ខ្សែ ប្រវែងជិត៣គីឡូម៉ែត្រ នៅសង្កាត់ស្ទឹងមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស ចូលរួមបើកការដ្ឋានស្ថាបនាផ្លូវ១ខ្សែ ប្រវែងជិត៣គីឡូម៉ែត្រ និងអមដោយប្រព័ន្ឋលូ មុខកាត់១ម៉ែត្រ ដោយចាប់ពីផ្លូវចុះវត្តពោធិ៍ញ្ញាណ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ រហូតមកដល់ផ្លូវភូមិចំរើនផល សង្កាត់បឹងទំពុន។

...

ពិធីបើកការដ្ឋាននេះរៀបចំធ្វើនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សាលារាជធានីភ្នំពេញ អភិបាលខណ្ឌ ព្រមទាំងប្រជាពលរដ្ឋចូលរួមជិត៥០០នាក់។

លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ឲ្យដឹងថា ការបើកផ្លូវនេះគឺតភ្ជាប់ពីផ្លូវជាតិលេខ២៧១ ឆ្លងកាត់រហូតទៅដល់ផ្លូវលេខ៣៧១ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ និងបង្ការករណីអគ្គីភ័យកើតឡើង។ ដោយឡែកចំពោះការដាក់ប្រព័ន្ធលូនៅផ្លូវនេះ គឺដើម្បីដោះទឹកលិចផ្លូវ និងលំនៅដ្ឋានពលរដ្ឋនៅតំបន់នេះ ។

ជាមួយគ្នានេះ លោកក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវ សូមមានការយោគយល់ ចំពោះការប៉ះពាល់ពីគម្រោងស្ថាបនាផ្លូវ និងការដាក់លូអមផ្លូវផងដែរ ។

លោកបានបញ្ជាក់បន្ថែមថា អ្វីដែលប្រជាពលរដ្ឋទន្ទឹងរង់ចាំបានមកដល់ហើយ ផ្លូវមួយប្រវែងជិត៣គីឡូម៉ែត្រ ស្ថិតនៅសង្កាត់ ស្ទឹងមានជ័យ និងសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ដែលនឹងអាចជួយសម្រូលដល់ ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងពេលឆាប់ៗខាងមុខនេះ ៕

1 (1)

1 (2)

1 (6)

1 (4)

1 (5)

1 (3)

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print