ចាប់បានហើយ! មុខសញ្ញា​ចោរលួចខ្សែភ្លើង​នៅស្រុកថ្មគោល​

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ លោកវរ​សេ​នី​យ៍ទោ​ សេង​ លុច​ អធិការនគរ​បាលស្រុកថ្មគោល​ បានឱ្យដឹងនៅរសៀលថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ​២០២៣នេះថា៖​ មុខសញ្ញា​ចោរលួចខ្សែភ្លើង​ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋយ៉ាងសកម្មនៅស្រុកថ្មគោល​ ត្រូវ​បាន​ចាប់​ឃាត់​ខ្លួន​យកមក​សាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។

លោកអធិការ​ស្រុក​ថ្មគោល​ បានឱ្យដឹងទៀតថា​ លោកបានដឹកនាំកម្លាំងផ្នែកជំនាញ​ និងកម្លាំងប៉ុស្តិ៍នគរបាល​រដ្ឋបាលគោកឃ្មុំ​ ចុះស្រាវជ្រាវ​និងកំណត់មុខសញ្ញារហូតឈានដល់ការ​ឃា​ត់​ខ្លួនជនសង័្សយខាងលេីនេះ​ កាលពីល្ងាចថ្ងៃទី២៧​ ខែសីហាម្សិលមិញ​ នៅចំណុចភូមិកណ្ដាលជើង​ ឃុំគោកឃ្មុំស្រុកថ្មគោល​ ខេត្តបាត់ដំបង។

​ជនសង័្សយឈ្មោះ​ ឆាយ​ កំសត់​ ភេទប្រុសអា​យុ​៣៥ឆ្នាំ​ មានទីលំ​នៅភូមិកណ្ដាលជើង​ ឃុំគោកឃ្មុំស្រុកថ្មគោលខេត្តបាត់ដំបង។ រីឯ​សម្ភារៈ​ដកហូតបាន៖​ ខ្សែភ្លើងប្រវែង ៥០ម៉ែត្រ,ដុំភ្លើងអំភ្លីស្ពាន់ចំនួន ០៥ដុំ ០៤ដុំតូចនិង០១ដុំធំ​ ,ខ្សែស្ពាន់ចំនួន ០៦គីឡូក្រាម​ ,ខ្សែរស្ពាន់ពណ៌ក្រហមចំនួន០៤ដុំតូច​ ,ដែកបន្ទះកង់គោយន្តកន្ត្រៃចំនួន ៣៥បន្ទះ​ ,និងដែកសំប៉ែតមានរាងជាអក្សរ E ចំនួន០១ដុំ។

សូមជម្រាបជូនថា​ មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគីកាលព្រឹកថ្ងៃទី២៧​ ខែសីហា​ ឆ្នាំ២០២៣ វេលាម៉ោង ០៩និង១០នាទី​ មន្រ្តីប៉ុស្តិ៍ន​គរបាលរដ្ឋ​បាលគោកឃ្មុំបានទទួលបណ្ដឹងពីឈ្មោះយន់សុខ​សាន្ត ភេទប្រុសអាយុ ៤១ឆ្នាំមានទីលំនៅភូមិកណ្ដា​លជើង ឃុំគោកឃ្មុំស្រុកថ្មគោ​ល​ខេត្តបាត់ដំបង បានប្ដឹងថាមានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ​បានធ្វើសកម្មភាពចូលលួចយកខ្សែភ្លើងនិងដុំភ្លើងខ្សែស្ពាន់របស់គាត់កា​លពីថ្ងៃទី២៦ខែសីហាឆ្នាំ ២០២៣​ វេ​លាម៉ោងប្រមាណ០៣និង០០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៧​ខែ​ សីហាឆ្នាំ២០២៣។

-*សម្ភារៈបាត់បង់រួមមាន៖
-ខ្សែភ្លើងប្រវែង ៥០ម៉ែត្រ
-ដុំភ្លើងចំនួន ០៥ដុំតូចចំនួន ០៤ធំចំនួន០១
-ខ្សែស្ពាន់ចំនួន​០៦គីឡូក្រាម
​ -ខ្សែស្ពាន់ពណ៌ក្រហមចំនួន០៤ដុំតូច
​ -ដែកសំប៉ែតរាងអក្សរEចំនួន០១ដុំ។

ហេីយនៅថ្ងៃទី ២៧ខែសីហាឆ្នាំ ២០២៣ ដដែលវេលាម៉ោង ០៩និង៣០នាទី​ មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋ​បាលគោកឃ្មុំ​ក៏​បានទទួលពាក្យបណ្ដឹងពីឈ្មោះឡុក​ ចាន់ថា​ ភេទប្រុសអាយុ ៧០ឆ្នាំមានទីលំនៅនៅភូមិកណ្ដាលជើងឃុំគោកឃ្មុំស្រុកថ្មគោលខេត្តបាត់ដំបង បានប្ដឹងថាមានជនសង្ស័យមិនស្គាល់តែសញ្ញាណបានធ្វើសកម្មភាពចូល​លួចយកបន្ទះដែកកង់គោយន្តកន្ត្រៃចំនួន ៣៥សន្លឹក​ កាលយប់ពីថ្ងៃទី ២៦ខែសីហាឆ្នាំ២០២៣។
-*សម្ភារៈបាត់បង់រួមមាន៖
-បន្ទះដែកកង់ក្រាំប៉ុងគោយន្តកន្ត្រៃចំនួន៣៥ សន្លឹក។

ក្រោយពីទទួលបណ្ដឹងរួចមកសមត្ថកិច្ចនគរបាលរួមសហការគ្នាធ្វើការ​ស្រាវជ្រាវ រហូតឃាត់ខ្លួនបាននិងនាំ​យកធ្វេីការសាកសួរស្រាបជ្រាវ​ ដែលក្នុងនោះគេបានឆ្លើយសារភាពថា​ ពិតជាបានធ្វើសកម្មភាពចូលលួចយកសម្ភារៈជនរងគ្រោះខាងលើពិតប្រាកដមែន។

...

បច្ចុប្បន្នសមត្ថកិច្ចនគរបាលរៀបចំក​សាងសំណុំរឿងអុវត្តតាមនីតិវិធី​ច្បាប់ហេីយ​ រីឯសម្ភារៈប្រគល់ជូនជនរងគ្រោះវិញ៕ដោយ៖អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print