ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានឱ្យដឹងនៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះថា៖ មុខសញ្ញាចោរលួចខ្សែភ្លើង និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋយ៉ាងសកម្មនៅស្រុកថ្មគោល ត្រូវបានចាប់ឃាត់ខ្លួនយកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។
លោកអធិការស្រុកថ្មគោល បានឱ្យដឹងទៀតថា លោកបានដឹកនាំកម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្មុំ ចុះស្រាវជ្រាវនិងកំណត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួនជនសង័្សយខាងលេីនេះ កាលពីល្ងាចថ្ងៃទី២៧ ខែសីហាម្សិលមិញ នៅចំណុចភូមិកណ្ដាលជើង ឃុំគោកឃ្មុំស្រុកថ្មគោល ខេត្តបាត់ដំបង។
ជនសង័្សយឈ្មោះ ឆាយ កំសត់ ភេទប្រុសអាយុ៣៥ឆ្នាំ មានទីលំនៅភូមិកណ្ដាលជើង ឃុំគោកឃ្មុំស្រុកថ្មគោលខេត្តបាត់ដំបង។ រីឯសម្ភារៈដកហូតបាន៖ ខ្សែភ្លើងប្រវែង ៥០ម៉ែត្រ,ដុំភ្លើងអំភ្លីស្ពាន់ចំនួន ០៥ដុំ ០៤ដុំតូចនិង០១ដុំធំ ,ខ្សែស្ពាន់ចំនួន ០៦គីឡូក្រាម ,ខ្សែរស្ពាន់ពណ៌ក្រហមចំនួន០៤ដុំតូច ,ដែកបន្ទះកង់គោយន្តកន្ត្រៃចំនួន ៣៥បន្ទះ ,និងដែកសំប៉ែតមានរាងជាអក្សរ E ចំនួន០១ដុំ។
សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគីកាលព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០៩និង១០នាទី មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្មុំបានទទួលបណ្ដឹងពីឈ្មោះយន់សុខសាន្ត ភេទប្រុសអាយុ ៤១ឆ្នាំមានទីលំនៅភូមិកណ្ដាលជើង ឃុំគោកឃ្មុំស្រុកថ្មគោលខេត្តបាត់ដំបង បានប្ដឹងថាមានជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពចូលលួចយកខ្សែភ្លើងនិងដុំភ្លើងខ្សែស្ពាន់របស់គាត់កាលពីថ្ងៃទី២៦ខែសីហាឆ្នាំ ២០២៣ វេលាម៉ោងប្រមាណ០៣និង០០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ខែ សីហាឆ្នាំ២០២៣។
-*សម្ភារៈបាត់បង់រួមមាន៖
-ខ្សែភ្លើងប្រវែង ៥០ម៉ែត្រ
-ដុំភ្លើងចំនួន ០៥ដុំតូចចំនួន ០៤ធំចំនួន០១
-ខ្សែស្ពាន់ចំនួន០៦គីឡូក្រាម
-ខ្សែស្ពាន់ពណ៌ក្រហមចំនួន០៤ដុំតូច
-ដែកសំប៉ែតរាងអក្សរEចំនួន០១ដុំ។
ហេីយនៅថ្ងៃទី ២៧ខែសីហាឆ្នាំ ២០២៣ ដដែលវេលាម៉ោង ០៩និង៣០នាទី មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្មុំក៏បានទទួលពាក្យបណ្ដឹងពីឈ្មោះឡុក ចាន់ថា ភេទប្រុសអាយុ ៧០ឆ្នាំមានទីលំនៅនៅភូមិកណ្ដាលជើងឃុំគោកឃ្មុំស្រុកថ្មគោលខេត្តបាត់ដំបង បានប្ដឹងថាមានជនសង្ស័យមិនស្គាល់តែសញ្ញាណបានធ្វើសកម្មភាពចូលលួចយកបន្ទះដែកកង់គោយន្តកន្ត្រៃចំនួន ៣៥សន្លឹក កាលយប់ពីថ្ងៃទី ២៦ខែសីហាឆ្នាំ២០២៣។
-*សម្ភារៈបាត់បង់រួមមាន៖
-បន្ទះដែកកង់ក្រាំប៉ុងគោយន្តកន្ត្រៃចំនួន៣៥ សន្លឹក។
ក្រោយពីទទួលបណ្ដឹងរួចមកសមត្ថកិច្ចនគរបាលរួមសហការគ្នាធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនបាននិងនាំយកធ្វេីការសាកសួរស្រាបជ្រាវ ដែលក្នុងនោះគេបានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាពចូលលួចយកសម្ភារៈជនរងគ្រោះខាងលើពិតប្រាកដមែន។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលរៀបចំកសាងសំណុំរឿងអុវត្តតាមនីតិវិធីច្បាប់ហេីយ រីឯសម្ភារៈប្រគល់ជូនជនរងគ្រោះវិញ៕ដោយ៖អរុណរះ