បង្រ្កាប​ក្រុមអ្នកលេង​ជនជាតិចិន និងជនជាតិវៀតណាមសរុប១៥នាក់ ក្រោយកាប់ប្រហារគ្នានៅក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កម្លាំងការិយាល័យនគរបាលព្រហ្មណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តព្រះសីហនុ​ កាលពីយប់រំលងអធ្រាតថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ក្រោយទទួលព័ត៌មានថា មានករណីហិង្សាមួយ​ បានកើតឡើងរវាងជនជាតិវៀតណាម និងជនជាតិចិន​ ចំនួន​២ក្រុម (ក្នុងនោះ១ក្រុមមានគ្នាម្នាក់ឯង និង១ក្រុមទៀតមានគ្នា១២នាក់) បានវាយប្រហារគ្នាផ្អេីលពេញក្រុងព្រះសីហនុ​ ស្ថិតនៅមុខអាគារកាស៊ីណូ វ៉ាង ឆាវ ជាប់សាលាបឋមសិក្សាកម្មករ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុុ​ ក៏ចុះប្រតិបត្តិការបង្រ្កាប​ និងឃាត់ខ្លួន​យកមកចាត់ការតាមច្បាប់។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្រោយពីទទួលដំណឹងភ្លាមការិយាល័យនគរបាលព្រហ្មទណ្ឌធ្ងន់ បានចុះទីតាំងកើតហេតុខាងលើ និងដោយមានការសម្រសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ បានធ្វើស្រាវជ្រាវ ឆែកឆេរនៅក្នុងអាគារកាស៊ីណូខាងលើ ឃាត់ខ្លួនបានមនុស្សចំនួន១៣នាក់ ពាក់ព័ន្ធករណីហិង្សា (វាយ គ្នាទៅវិញទៅមក)។

គួរជម្រាបជូនថា​ កំឡុងពេលចុះឆែកឆេរ កម្លាំងជំនាញបានរកឃើញ ជនសង្ស័យចំនួន២នាក់បន្ថែមទៀត ដែលកំពុងស្នាក់នៅក្នុងបន្ទប់លេខ 8515 នៃអាគារខាងលើ ពាក់ព័ន្ធករណីកាន់កាប់អាវុធដោយខុសច្បាប់ (អាវុធខ្លីម៉ាក K54 ចំនួន១ដើម បង់១ គ្រាប់៤គ្រាប់ និងកាំបិតចំនួន៣ដើម)។

...

បច្ចុប្បន្នកម្លាំងជំនាញបានធ្វើការឃាត់ខ្លួន ជនសង្ស័យទាំង១៥នាក់ រួមទាំងវត្ថុតាងមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីច្បាប់៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print