ខេត្តពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ចនរគបាលស្រុកក្រគរចុះអនុវត្តន៍ដីកាសាលាដំបូងខេត្តដោយឃាត់ខ្លួនបុរសពីរនាក់ពីបទទទួលផលចោរកម្មនិងអំពើរប្លន់។
ប្រតិបត្តិការនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិតាកែវក្រោម ឃុំបឹងកន្ទួត និងភូមិចំបក់ធំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ត្រី មោល សុទ្ធ អធិការរងស្រុកក្រគរ ទទួលការងារនរគបាលយុត្តិធម៍បានឲ្យដឹងថា បុរសត្រូវបានឃាត់ខ្លួនទី១-ឈ្មោះ ខ្លូត ចម អាយុ៥១ឆ្នាំ រស់នៅភូមិ-ឃុំ (កន្លែងចាប់ខ្លួន) ខាងលើ ជាប់ចោទពីបទ (ទទួលផលចោរកម្ម)និងទី២-ឈ្មោះ ភេន សល់ អាយុ៣៦ឆ្នាំ រស់នៅភូមិ-ឃុំ (កន្លែងចាប់ខ្លួន) ខាងលើ ជាប់ចោទពីបទ (អំពើប្លន់) ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០០៨ ស្ថិតនៅស្រុកបាកាន ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ត្រីបន្តថា ការឃាត់ខ្លួនបុរសទាំងពីរនាក់ខាងលើនេះគឺអនុវត្តន៍ឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១២ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣ របស់សាលាដំបូងខេត្ត។
លោកអធិការរងបន្តទៀតថា ជនសង្ស័យទាំងពីរនាក់ត្រូវបានកម្លាំងសមត្តកិច្ចរបស់លោកឃាត់ខ្លួនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននរគបាលខេត្តពោធិ៍សាត់ចាត់ការបន្ត៕
ដោយ៖ ប៉ឹម ពិន