Update ៖ មេឃភ្លៀងផ្លូវរអិល ឡានធំប៉ះគ្នា ជ្រុលទៅបុកឡាន វិបុល ដឹកអ្នកដំណើរ បាត់បង់ជីវិតម្នាក់ជាជនបរទេស និងរបួសធ្ងន់ស្រាលមួយចំនួនទៀត

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ អ្នកដំណើរម្នាក់ បានបាត់បង់ជីវិត និងច្រើននាក់ទៀត បានរងរបួសធ្ងន់ស្រាល ដោយសារ គ្រោះថ្នាក់ចរាចរណ៍ រថយន្តស៊ីទែនដឹកហ្គាស បុកប៉ះជាមួយ រថយន្តប្រភេទ ទេសចរណ៍ នៅចំណោទ ពេជ្រនិល លោកយាយម៉ៅ វេលាម៉ោង ១១និង៣០ នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ តាមបណ្តោយ ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ លេខ១០៣-១០៤ ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ។

សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺបានអោយដឹងថា ៖ មុនដំបូងគេឃើញ រថយន្ត ម៉ាក SHACMAN ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3G-1758 សណ្តោងរ៉ឺម៉ក់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 4B-0249 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណបើកពីកើតទៅខាងលិច បានបុករថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ3C-3445 សណ្តោងរ៉ឺម៉ក ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 4A-1424 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ រួចបន្តទៅបុក រថយន្ត ម៉ាកFORD TRANST ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3F-5325 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ដែលកំពុងបើកបរ បញ្រ្ចាសទិសគ្នា បណ្តាលអោយ បុរសម្នាក់ស្លាប់ ស្លាប់នៅកន្លែងកើតហេតុ របួសស្រាលធ្ងន់ – ស្រាល មួយចំនួន និងខូចខាត រថយន្ត ០៣គ្រឿង ធ្ងន់០២គ្រឿង។
ក្នុងរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា ៖ ឧប្បទ្ទហេតុ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​សុីទែនដឹកហ្គាស បុកប៉ះជាមួយរថយន្ត​ប្រភេទ​ ទេសចរណ៍​ ក្នុងករណីគ្រោះថ្នាក់ខាងលេី​បណ្ដាលឲ្យ​ ស្លាប់០១នាក់ប្រុស​ ជាជនបរទេស​ (នៅកន្លែងកើតហេតុ)
– របួសស្រាលធ្ងន់​ -​ ស្រាល​ មួយចំនួន មិនទាន់លម្អិតបាន និងខូចខាតរថយន្ត០៣គ្រឿង ធ្ងន់០២គ្រឿង។

គ្រោះថ្នាក់ចរាចរណ៍នេះ មូលហេតុបណ្ដាលមកពី​ រថយន្ត​ទឹកហ្គាសបេីក​ក្នុងស្ថានភាព​មេឃភ្លៀងរអិល។

បច្ចុប្បន្ន​កងកម្លាំងនគរបាលស្រុកភ្នំស្រួចកំពុងសម្រួ​លចរាចរណ៍នៅកន្លែងកើតហេតុ ជៀសវាងបង្កឲ្យមានការកកស្ទះចរាចរណ៍៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print