ខេត្តកំពង់ឆ្នាំង៖ ជនមិនស្គាល់មុខម្នាក់បានយកដុំថ្មគប់សំដៅទៅលើស្រ្តីម្នាក់ពេលកំពុងធ្វើដំណើរនៅលើផ្លូវជាតិបណ្តាលឱ្យដួល ហើយធ្វើសកម្មភាពប្លន់យកម៉ូតូជិះគេចខ្លួនបាត់។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១និ៤៥នាទីរសៀលថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២៣ នៅចំណុចរង្វង់មូលស្រ្តីស្មូនឆ្នាំង ស្ថិតនៅឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ម៉ូតូដែលជនសង្ស័យប្លន់យកពីជនរងគ្រោះ ម៉ាកហុងដាឌ្រីម សេ១២៥ ពាក់ស្លាកលេខ កំពង់ឆ្នាំង ១ L -៨៧៦១
នាពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកជនដៃដល់ហើយ៕ ដោយ៖ ចន្ថា