ផ្ទះប្រជាពលរដ្ឋ៤ខ្នងនៅច្រាំង​ទន្លេសាបបាក់​ស្រុត សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស

ចែករំលែក៖

ភ្នំពេញ​៖ ផ្ទះប្រជាពលរដ្ឋ៤ខ្នង​បាន​បាក់​ស្រុតចូល​ច្រាំង​ទន្លេសាប ដោយឡែក​​ផ្ទះ​មួយ​ខ្នង​បាន​បាក់​ធ្លាក់​ចូល​ទន្លេសាប​ នេះ​ចាត់​ទុក​ជា​សំណាង​ ដែល​មិនបណ្តាល​ឲ្យ​មនុស្ស​រង​របួស​ឡើយ។

...

ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង១រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៣០ ខែ​មិថុនា ​ឆ្នាំ​២០១៦​នៅក្នុង​ភូមិ​ដើមគរ ​ខា​ងជើង​ស្ពាន​ជ្រោយ​ចង្វា សង្កាត់​ខណ្ឌ-ជ្រោយ​ចង្វា។​

​​តាម​លោក​ស្រី ជា ​សំអ៊ុន ​​មេ​ភូមិ​ដើមគរ​បានឱ្យ​​ដឹង​ថា ​ផ្ទះចំនួន​​២៧​ខ្នង​ ស្មើ​២៧​គ្រួសារ​នៅ​ភូមិ​ដើមគរ​បាន​រង​ការ​គំរា​មកំហែង ​ហើយ​ផ្ទះ​ចំនួន​៤ខ្នង​បាន​បាក់​ស្រុត​ជា​បន្ត​បន្ទាប់​ ដែល​២ខ្នង​បាន​បាក់​ស្រុត ​កាល​ពី​ចុង​ខែ​ឧសភា ​និង​ផ្ទះមួយ​ខ្នង​ទៀត​ធ្វើ​ពីឈើ ​បាន​បាក់​កាល​ពី​វេលាយ​ប់ថ្ងៃទី​២៦ ​ខែមិ​ថុនា​ ឆ្នាំ​២០១៦ ​និង​ខ្នង​ទី៤ ​បាន​បាក់​ស្រុត​ធ្ងន់ធ្ងរ ​កាល​ពីវេលា​យប់​ថ្ងៃទី២​៩ខែមិថុនា​ នេះ។​ ​លោក​ ស្រីមេភូមិ ​បន្ត​ទៀត​ថា ​មូលហេតុ​ការ​បាក់​ស្រុត​ផ្ទះនេះ​ប្រជាពរ​ដ្ឋមាន​ការ​សង្ស័យ ​ អាច​បណ្តាល​ពីការ​បូម​ខ្សាច់ ​របស់​ក្រុម​ហ៊ុនO​ C I C ដែល​បូប​ចាក់​លុប​តំបន់​អភិវឌ្ឍន៍ ​ហើយ​ទឹក​បាន​ជ្រាប​ចូល​ទៅក្នុង​ទន្លេ​ ជា​ហេតុ​ធ្វើឲ្យស្រុ​តច្រាំង​ទន្លេនិ​ងស្រុត​ផ្ទះ។​

ផ្ទះ​​ដែល​បាក់​ស្រុត​​នោះ​​មាន​​​ទំហំ​​៤ម៉ែត្រ គុ​ណ៨ម៉ែត្រ​ ធ្វើពី​ឈើប្រក់​​ស័ង្កសី ដែលមាន​ម្ចាស់​ឈ្មោះ​ទេព វណ្ណា​ ភេទ​ស្រី អា​យុ៥២​ឆ្នាំ ​ជា​អ្នក​អនាម័យ ​នៅ​ស្ថានីយ៍​ទូរទស្សន៍​ស៊ីធីអិន​។

​តាម​ស្រ្តីឈ្មោះ​សុខ សុខុន ​អាយុ​៧២ឆ្នាំ ​ត្រូវ​ជា​ម្តាយ​ម្ចាស់​ផ្ទះ ​បាន​ឲ្យ​ដឹងថា ​នៅ​យប់​ថ្ងៃកើត​ហេតុ​ នៅ​ក្នុង​ផ្ទះមាន​គ្នា ​តែ៥នា​ក់នៅ​យប់​នោះ​ គាត់​ហាក់​ដូច​ជា​ដឹង​ខ្លួនមុ​នដេក​មិន​លក់ ​ ក៏បាន​នាំចៅ​៤នាក់​មក​ដេក​នៅ​លើគ្រែ​នៅមុ​ខផ្ទះ។ ​នៅពេល​ដេក​លង់​លក់​ស្រាប់តែ ​ផ្ទះបាន​បាក់​កាច់​ជើង​សរស​រធ្លាក់​ចូល​ទៅ​ច្រាំង​ទន្លេប​ង្កឱ្យមា​ន​ការ​ភ្ញាក់​​ផ្អើល​ទាំង​យប់​តែម្តង​ ។​

លោក​ស្រី ​ក៏បាន​ណែនាំដ​ល់ម្ចាស់​ផ្ទះប្តូរ​ទីតាំ​ង រ​ស់នៅ​ថ្មីចៀស​វាងមាន​គ្រោះថ្នា​ក់ដល់​អា​យុ​ជីវិត​​នៅ​ពេល​បាក់ស្រុ​ត​បន្ត​ទៀត​ ​​៕​

image4

image3

image1

image2

image5

image7

image6

ដោយ៖ ជ្រោយពេជ្រ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print