ខេត្តកែប ៖ នៅវេលាម៉ោង០៣និង០០នាទី ទៀបភ្លឺ ថ្ងៃសុក្រ ០១រោច ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះនិងឃ្លាំងផ្ទុកទំនិញ របស់ប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅភូមិរនេស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែបអស់ចំនួន០៣ខ្នង។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា :
-ម្ចាស់ផ្ទះទី១ ឈ្មោះ អ៊ុយ សាយ ភេទស្រី អាយុ៦៧ឆ្នាំ មុខរបរមេផ្ទះ ប្រភេទសំណង់ថ្មក្រោម ឈើលើ ប្រក់សង្ក័សី ទំហំ ៥×២៥ម៉ែត្រ ខូចខាតទាំងស្រុង។
-ម្ចាស់ផ្ទះទី២ ឈ្មោះ អ៊ុយ សាង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរជាងម៉ូតូ ប្រភេទសំណង់ថ្មក្រោម ឈើលើ ប្រក់សង្ក័សី ទំហំ ៥×២៥ម៉ែត្រ ខូចខាតទាំងស្រុង។
-ម្ចាស់ឃ្លាំងផ្ទុកទំនិញ ឈ្មោះ លឹម លី ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរអាជីវករ ប្រភេទសំណង់ថ្មក្រោម ដែកលើ ប្រក់សង្ក័សី ទំហំ ១៥×៤០ម៉ែត្រ ខូចខាតទាំងស្រុង និងបណ្តាលអោយខូចខាតទាំងស្រុង រថយន្តហ៊ីយ៉ាន់ដាយ(១,៥តោននិង២,៥តោន) ចំនួន០២គ្រឿង រួមទាំងសម្ភារ:មួយចំនួនធំទៀតផងដែរ។
ករណីខាងលេីនេះលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានដឹកនាំកម្លាំងនគរបាលខេត្ត ក្រុង ស្រុក ដោយមានកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត កម្លាំងពាក់ព័ន្ធនិងអាជ្ញាធរ បានចេញអន្តរាគមន៍ជួយបាញ់ពន្លត់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៧គ្រឿង(រថយន្តស្នងការដ្ឋាននគរបាលខេត្តកែប ចំនួន០៤គ្រឿង និងរថយន្តស្នងការដ្ឋាននគរបាលខេត្តកំពត ចំនួន ៣គ្រឿង) ប្រេីប្រាស់ទឹកអស់ចំនួន ២៣រថយន្ត ទើបរលត់ទាំងស្រុង និងមិនបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ ។ លោកបានបញ្ចាក់ឲ្យដឹងទៀតថាមូលហេតុបណ្តាលឲ្យមានករណីអគ្គីភ័យឆាប់ឆេះនេះកើតឡើងគែមកពីឆ្លងចរន្តអគ្គិសនី៕ដោយ៖ ស សម