ក្រុមបិសាចក្រហម Manchester United បានរងបរាជ័យជាលើកទី២ជាប់ៗគ្នាក្នុងទឹកដីខ្លួនឯងនៅក្របខ័ណ្ឌ Premier League ខណៈដែលការស៊ុតបញ្ចូលទីដ៏អស្ចារ្យរបស់ខ្សែការពារ Joachim Andersen បានផ្តល់ឱ្យ Crystal Palace នូវជ័យជម្នះដ៏គួរឱ្យចាប់អារម្មណ៍នៅ Old Trafford ក្នុងលទ្ធផល១ទល់០។
ក្រុមទាំង២បានជួបគ្នាជាលើកទី២ក្នុងរយៈពេល៥ថ្ងៃ ដោយក្រុមរបស់លោក Erik ten Hag បានយកឈ្នះក្នុងលទ្ធផល ៣–០ ក្នុងការប្រកួត League Cup កាលពីថ្ងៃអង្គារ។ ប៉ុន្តែ Crystal Palace បានសងសឹកឲ្យក្រុមដំបូងសម្រាប់ការប្រកួតនេះ ហើយជាលទ្ធផលល្អកាលពីរាត្រីថ្ងៃសៅរ៍ ខណៈដែលពួកគេបានបង្កើតទម្រង់លេងក្រៅដីដ៏ល្អឥតខ្ចោះ។
ក្រុមម្ចាស់ផ្ទះ Man Utd បានដាក់សម្ពាធយ៉ាងខ្លាំងទៅលើក្រុមភ្ញៀវ Crystal Palace ប៉ុន្តែការព្យាយាមរកជ័យជមុ្នះនេះត្រូវបានខ្សែការពារក្រុម Crystal Palace រារាំងយ៉ាងល្អ បើទោះបីក្រុមបិសាចក្រហមបានស៊ុតចំគោលដៅក៏ដោយ។
កីឡាករ Johnstone បានធ្វើការសង្គ្រោះដ៏សំខាន់ចំនួន២ក្នុងតង់ទីពីរដើម្បីការពារការនាំមុខរបស់ Crystal Palace បន្ទាប់ពីការព្យាយាមលោតរបស់ Bruno Fernandes មុនពេលការស៊ុតរបស់ខ្សែបម្រើប្រយុទ្ធ Hojlund។
គ្រាប់បាល់របស់ Crystal Palace បានបន្តរក្សាការនាំមុខ១គ្រាប់រហូតដល់ចប់ការប្រកួត ខណៈដែលក្រុមភ្ញៀវទទួលបានជ័យជម្នះដែលបានរុញពួកគេពីលើគូប្រកួតទៅលេខ៩ ដោយក្រុមម្ចាស់ Man Utd ធ្លាក់មកលេខ១០។
នេះគឺជាការបរាជ័យចំនួន៤ដងក្នុងការប្រកួតក្របខ័ណ្ឌ Premier League ចំនួន៧សម្រាប់ក្រុមរបស់លោក Ten Hag ដែលបានស៊ូទ្រាំនឹងការចាប់ផ្តើមដ៏អាក្រក់បំផុតរបស់ពួកគេក្នុងរដូវកាលលីកបន្ទាប់ពី៧ប្រកួតក្នុងរយៈពេល៣៤ឆ្នាំ។
ចំណែកកំណត់ត្រាឈ្នះ១០០% នៅ Premier League របស់ Manchester City បានបញ្ចប់នៅកីឡដ្ឋាន Molineux ខណៈដែលកីឡាករ Hwang Hee-chan រកបានគ្រាប់បាល់ឈ្នះក្នុងតង់ទី២ដើម្បីផ្តល់ឱ្យក្រុម Wolves នូវជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលជាមួយនឹងក្រុមជើងឯកក្នុងលទ្ធផល ២ទល់១។
លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្រុម Man City ដែលត្រូវបានបង្ខំឱ្យមើលពីកន្លែងអង្គុយ ខណៈដែលលោកបានជាប់បម្រាមមួយប្រកួត មិនអាចធ្វើអន្តរាគមន៍បានទេ ពេលដែលក្រុមរបស់លោកបរាជ័យក្នុងការប្រកួតនេះ ហើយខ្សែប្រយុទ្ធErling Haaland ដែលធ្លាប់តែរកបានគ្រាប់បាល់ស្ទើរគ្រប់ពេលនោះមិនមានឱកាសរកគ្រាប់បាល់ឲ្យក្រុមនោះទេ។
ទោះបីជាយ៉ាងណាក៏ដោយក្រុមភ្ញៀវ Man City បានដាក់សម្ពាធយ៉ាងខ្លាំងនៅពេលដែលក្រុមម្ចាស់ផ្ទះនាំមុខ១គ្រាប់នៅនាទីទី១៣មុនពេល Julian Alvarez របស់ Man City រកបាន១គ្រាប់តាមស្មើវិញនៅនាទីទី៥៨ ពីការស៊ុតបាល់ហ្វ្រីឃីកយ៉ាងអស្ចារ្យ ដើម្បីតាមស្មើ។
ក្រុមរបស់លោក លោក Gary O’Neil
បានធ្វើឲ្យក្រុមរបស់គាត់ប្រសើរឡើងវិញ ក្រោយពេលដែលខ្សែប្រយុទ្ធស្លាបសញ្ជាតិកូរ៉េខាងត្បូងHwang Hee-chan រកបាន១គ្រាប់បន្ថែមទៀតនៅនាទីទី៦៦ ពីការបញ្ជូនបាល់ពីកីឡាករMatheus Cunha។
លទ្ធផលនេះធ្វើឲ្យក្រុម Wolves បានបញ្ចប់ការចាញ់៦ប្រកួតជាប់គ្នាជាមួយនឹងក្រុម Man City ហើយក៏ជាការបញ្ចប់ការមិនដែលចាញ់របស់ Man City ដែរក្នុង៧ប្រកួតដើមរដូវកាលនេះ។ បច្ចុប្បន្នក្រុម Man City នៅបន្តកាន់កាប់កំពូលតារាងដដែលដែលមាន១៨ពិន្ទុ ខណៈដែលក្រុម Wolves ឈរលេខ១៣មាន៧ពិន្ទុ ៕ (រូបភាព ៖ BBC Sport)