ខេត្តតាកែវ ៖ ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីសំណាក់ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ
នៅថ្ងៃចន្ទ ១២កេីត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០១,១០នាទី នៅភូមិព្រៃល្វាកេីត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណីអំេពីលួច(លួចលុយ)កេីតឡេីង បង្កដោយជនសង្ស័យមានគ្នាចំនួន០៣នាក់៖ ១/ឈ្មោះ ប៊ន ប៊ុនឡុង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្បាលពោធិ៍ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ ២/ឈ្មោះ ផឹង ប៉ុង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្បាលពោធិ៍ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ ៣/ឈ្មោះ គា តុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្បាលពោធិ៍ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ បានធ្វេីសកម្មភាពជិះម៉ូតូ០១គ្រឿងមកចូលលួចលុយ នៅក្នុងផ្ទះរបស់ឈ្មោះ រិន សុវណ្ណារិទ្ធ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិព្រៃល្វាកេីត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ អស់លុយចំនួន ៦,៨០០,០០០រៀល(ប្រាំមួយលានប៉ែតសិបម៉ឺនរៀល) ខណៈពេលដែលម្ចាស់ទុកលុយនៅក្នុងកិតុ ហេីយចូលទៅដេកក្នុងបន្ទប់ ក្រោយធ្វេីសកម្មភាពជនសង្ស័យបានគេចខ្លួនបាត់។
ក្រោយទទួលបានបណ្តឹង លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានបញ្ជាកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស សហការជាមួយកម្លាំងអធិការដ្ឋានស្រុកទ្រាំង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំបួរ ធ្វេីការស្រាវជ្រាវដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ កម្លាំងអធិការដ្ឋាននគរបាលស្រុកទ្រាំង ឃាត់បានជនសង្ស័យចំនួន០២នាក់ឈ្មោះ ប៊ន ប៊ុនឡេង និងឈ្មោះ គា តុង ប្រគល់មកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដេីម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕ ដោយ ៖ ភារ៉ា ដង្កោ