លោក Rodrigo Duterte ត្រូវបានគេផ្តល់រហ័សនាមថា «ដូណាល់ត្រាំអាស៊ី» បានស្បថចូលកាន់តំណែងប្រធានាធិបតីជាផ្លូវការដឹកនាំប្រទេសហ្វីលីពីន។
នៅក្នុងពិធីស្បថចូលកាន់តំណែងក្នុងមួយអាណត្តិ៦ឆ្នាំ លោក Rodrigo Dutert បានធ្វើឡើងនៅវិមានMalacanang នៅទីក្រុងម៉ានីល ដោយមានការចូលរួមពីផ្ញៀវកេត្តិយល ៦២នាក់។ ទាំងនោះជាភាពខុសប្លែករវាងប្រធានាធិបតីបច្ចុប្បន្ន និងប្រធានាធិបតីកាលពីអតីតកាលដែលស្បថចំពោះមុខមហាជនជាច្រើន។
នៅក្នុងសន្តរកថា ពេលស្បថចូលកាន់តំណែងលោក Rodrigo Duterte បានបញ្ចាក់ថា លោកនឹងជម្រុញឲ្យមានសង្គ្រាមជាបន្តបន្ទាប់ក្នុងការប្រឆាំងនិងជនល្មើស បទល្មើ រួមទាំងអំពើពុករលួយផងដែរ។
ក្រោយពិធីស្បថចូលកាន់ដំណែងប្រធានាធិបតីសមាជិករដ្ឋាភិបាលថ្មីក៏បានស្បថចូលកាន់តំណែងដូចគ្នា ។ ប្រធានាធិបតី Rodrigo Duterte ឆ្នាំនេះមានអាយុ៧១ឆ្នាំទៅហើយ ក្លាយជាប្រធានាធិបតីដែលមានអាយុច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រហ្វីលីពីន។ លោក Rodrigo Duterte ធ្លាប់បានកាន់តំណែងជាអភិបាលក្រុមនៅភាគខាងត្បូងហ្វីលីពីនរយៈពេលជាង២០ឆ្នាំ។ លោកេ Rodrigo Duterte ជាប់ឆ្នោតជាប្រធានាធិបតីក្នុងការបោះឆ្នោតកាលពីខែឧសភា ឆ្នាំ២០១៦ ដោយមានសម្លេងគាំទ្រ ៣៨ភាគរយ។
នៅក្នុងពេលដែលឃោសនាបោះឆ្នោតលោក Rodrigo Duterte មានភាពល្បីល្បាញដោយសារតែការនិយាយមិនចេះខ្លាចដូចជា បេក្ខភាពប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ អីចឹង។ លោក Rodrigo Duterte បានសន្យាថានិងបញ្ចប់បទល្មើសនៅទូទាំងប្រទេសក្នុងពេលដែលលោកកាន់អំណាចរយៈពេល ៥-៦ខែ ប្រសិនបើលោកធ្វើមិនបានទេនោះនិងត្រូវសុំលាលេងចេញពីតំណែង។
ពលរដ្ឋហ្វីលីពីនសង្ឃឹមថា ការសន្យារបស់លោកនឹងត្រូវបានអនុវត្តក្នុងពេលឆាប់ៗខាងមុខដើម្បីបញ្ចប់បទល្មើស អំពើពុករលួយនិងការរស់នៅដោយតម្លាភាពក្នុងសង្គម៕
ប្រែសម្រួល៖ សាធី