Update : រឿងយុវជនដែលជិះម៉ូតូដួលទៅប៉ះរថយន្ត570 ហើយស្ត្រីជាម្ចាស់រថយន្តទះ5កំផ្លៀងនោះ សុំណុំរឿងនិងបញ្ជូនទៅកាន់តុលាការនៅថ្ងៃស្អែកទី២ ខែកញ្ញានេះ បើភាគីមិនចូលខ្លួនដោះស្រាយគ្នានោះទេ​

ចែករំលែក៖

ភ្នំពេញ ៖ លោកហ៊ាង ថារ៉េត អធិការនគរបាលឬស្សីកែវ​នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជាក់ថាសំណុំរឿងនិងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃស្អែកទី២ ខែកញ្ញា ឆ្នាំ២០២៣នេះ បើភាគីទាំងសងខាងខ្លាំងរៀងខ្លួន មិនព្រមចូលខ្លួនមកដោះស្រាយគ្នាបែបនេះ។​​​

លោក ហ៊ាង ថារ៉េត បានបន្តទៀតថា សមត្ថកិច្ចបានទុកពេលវេលាឲ្យភាគីទាំងសងខាងធ្វើការចូលខ្លួនមកដោះស្រាយគ្នាទៅតាមនីតិវិធី ដោយសម្របសម្រួលគ្នា តែភាគីទាំងសងខាងមិនព្រមចូលខ្លួនឡើយ  ដូចច្នេះកម្លាំងសមត្ថកិច្ចមិនអាចពន្យាពេលបានទៀតនោះ ត្រូវតែបញ្ជូនសុំរឿងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។

ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ ដោយ យុវជនម្នាក់ជិះម៉ូតូដួលទៅប៉ះរថយន្តស៊េរីទំនើប ម៉ាក ឡិចស៊ីស KURU 570 ដែលបង្កជាហិង្សា ដោយស្រ្តីជាម្ចាស់រថយន្ត ហើយក៏ជាម្ចាស់ មន្ទីសម្រាកព្យាបាល និង សម្ភាព ឥន្ទ្រទេវី១ នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងនគរបាលខណ្ឌឬស្សីកែវ បានឲ្យភាគីទាំងសងខាង ចូលខ្លួនមកដោះស្រាយនៅប៉ុស្តិ៍នគរបាលទួលសង្កែទី១ តែភាគីទាំងសងខាងមិនចូលខ្លួននោះឡើយ។

ដោយភាគីទាំងសងខាងកំពុងតែប្តឹងផ្តល់គ្នា ទៅវិញទៅមក ខណៈ យុវជនដែលត្រូវម្ចាស់រថយន្តទះកំភ្លៀងនោះ បានប្តឹងទៅម្ចាស់រថយន្តពីបទ អំពើហិង្សាដោយចេទនា ។ ចំណែកខាងម្ចាស់រថយន្តបាន បង្ហោះសារ និង ដាក់ពាក្យប្តឹងទៅកាន់យុវជននោះ បានបៀតបៀនរាងកាយ លូកលាន់រាងកាយ និង ស្រែកឡូឡា ក្នុងមន្ទីរពេទ្យរបស់ខ្លួន ហើយការទះកំភ្លៀងនេះ មិនមែនជាអំពើហិង្សាវាយតប់ទៅលើយុវជនជិះម៉ូតូនោះឡើយ គ្រាន់តែជាការប្រតាយប្រតបគ្នា ដើម្បីការពារខ្លួន គេចផុតពីការ ប៉ះរាងកាយ លូកលាន់រាងកាយ ពីសំណាក់យុវជនបង្កហេតុតែប៉ុណ្ណោះ។

សូមរំលឹកថា មួយព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ តាមបណ្តាញទំនាក់ទំនងសង្គម Facebook  គេហទំព័រ អនឡាញ ប្រព័ន្ធផ្សព្វផ្សាយ បានបង្ហោះព្រោងព្រាត ករណីស្ត្រីម្នាក់ ទះកំផ្លៀងយុវជនបង្កហេតុបើកបរ បុកប៉ះរថយន្តរបស់គាត់ត្រឹមបន្តិចបន្តួចសោះនោះ ទារលុយ ៥០០ដុល្លារ គេយល់ព្រមសងអោយហើយ នៅតែមានចេតនាប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ទះកំផ្លៀងយុវជននោះដល់ ៥ដៃ។ 

ថ្ងៃស្អែកនេះបើភាគីទាំងសងខាងមិនព្រមចូលខ្លួនដោះស្រាយនៅប៉ុស្តិ៍នគរបាលទួលសង្កែទី១ ទាន់ពេលវេលានោះ កម្លាំងសមត្ថកិច្ចនឹងបញ្ជូនសុំណុំរឿងទៅកាន់តុលាការហើយ៕ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print