ខេត្តសៀមរាប : មើលទៅអាណិតខ្លោចចិត្ត ! ក្មេងស្រីម្នាក់ទោះគេមិនឱ្យដោយសារទូកទៅរៀន ក៏គ្មានអ្វីបញ្ឈប់ការតស៊ូរបស់ក្មួយបានដែរ, សុខចិត្តយកស្នោ និងសំរាមបណ្តែតទឹក ចងជាមួយសំណាញ់មង ដាក់ក្តាឈេីពីលេីសម្រាប់អុំធ្វេីជាមធ្យោបាយទៅសាលារៀន ។ ជីវិតពេលខ្លះ យើងត្រូវឆ្លងកាត់ ការមើលងាយ បដិសេធនឹងរើសអើងច្រើនដង តែត្រូវដឹងថា រឿងរ៉ាវទាំងអស់នោះវាជាស្ពានដើម្បីឱ្យដល់អនាគតដែលយើងខ្លួនឯងផ្ទាល់ចង់បាន ។
កុមាររូបនេះរស់នៅខេត្តសៀមរាប លើផ្ទៃទឹកបឹងទន្លេសាប ។ ជូនពរក្មួយស្រីឱ្យមានអនាគតល្អ ។ នេះបើយោងតាមការបង្ហោះ លើបណ្តាញទំនាក់ទំនងសង្គ facebook យ៉ាងព្រោងព្រាត។
តាមរយៈការមើលឃើញ ក្មួយស្រី សុខចិត្តយកស្នោ និងសំរាមបណ្តែតទឹក ចងជាមួយសំណាញ់មង ដាក់ក្តាឈេីពីលេីសម្រាប់អុំធ្វេីជាមធ្យោបាយទៅសាលារៀន ឆ្លងទឹកទន្លេជាង១០០០ម៉ែត្រ ស្ទើរតែទប់ទឹកភ្នែកមិនបាន អាណិតណាស់ ! អាសូរខ្លាំងបំផុត ពីការតស៊ូរបស់ក្មួយ ដើម្បីក្នុងគោលបំណងបានរៀនសូត្រ ទោះត្រូវឆ្លងទឹកទន្លេរាប់ពាន់ម៉ែត្រ ក្មួយមិនរុញរា ប្រឹងដោយខ្លួនឯង ជាមួយនឹងគ្រោះហានិភ័យ ខ្ពស់បំផុតសម្រាប់គាត់ ។
ទឹកភ្នែកកុមារស្រីដ៏តូចរូបនេះ បានហូរស្រក់ បន្ទាប់ពីអ្នកដំណើរ ព្យាយាមជួយយកអាសារ ឱ្យនាងឡើងទូកកណ្ដាលទន្លេ ដើម្បីជិះទៅកាន់សាលារៀន ។ ជាមួយនឹងសំណួរថា , ហេតុអ្វីក៏ក្មួយមិនជិះទូកជាមួយគេ ? កុមារីរូបនេះ បានស្រក់ទឹកភ្នែក និយាយទាំងអួលដើមក ថា: (គេមិនឱ្យខ្ញុំជិះជាមួយទេ ប៉ុន្តែដើម្បីបានចូលរៀន ខ្ញុំត្រូវការប្រើ មធ្យោបាយបែបនេះ ) ។
អ្នកខ្លះសរសេរថា : អ្វីដែលខ្ញុំធ្លាប់បានជួប បានដឹង ………………… ចំណុចនេះគេចង់បញ្ជាក់ថា ,មានដែលអ្នកធ្លាប់ជួបសេចក្តិអត់ លំបាក ក្រខ្សត់ ទើបដឹងថាជីវិតមួយនេះ ត្រូវឆ្លងកាត់ បែបណាដើម្បីឲ្យមានអនាគត ? យើងមិនត្រូវនិយាយថា : ជីវិតរស់នៅ ម្តេចមានការបែងចែកខុសគ្នាឆ្ងាយម្លេះ ? តាមពិតនេះជា ស្ថានភាព ជីវភាព ការរស់នៅ របស់មនុស្សម្នាក់ៗ រមែងតែងតែ ជួបនូវឧបសគ្គខ្លះ ប៉ុន្តែយើងត្រូវទទួលយក រួចបង្រៀនខ្លួនឯង ឱ្យមានការប្រឹងប្រែង តស៊ូ អត់ធ្មត់ ដើម្បីសម្រេចទៅដល់គោលដៅមួយ មានអនាគតល្អភ្លឺស្វាង ។
អ្នកខ្លះនិយាយថា : បានជួបក្មួយស្រីហើយ សង្វាតព្រោះចង់បានចំណេះដឹង សូមសរសើរក្មួយស្រី ។
សង្ឃឹមថា ! កុមារីនេះមានអនាគតល្អ សម្រាប់ថ្ងៃអនាគត ពីព្រោះថា គេបានលះបង់គ្រប់បែបយ៉ាង ដើម្បីក្រេបយកចំណេះដឹង ដែលកុមារខ្លះមិនអាចធ្វើបានដូចគាត់ ៕
ដោយ : សិលា