Radamel Falcao រំពឹងថានឹងរកគ្រាប់បាល់បាន ច្រើនជាងគេនៅក្នុងក្របខ័ណ្ឌកំពូលរបស់បារាំង

ចែករំលែក៖

ខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ី Radamel Falcaoបានបង្ហាញនូវក្តីសង្ឃឹមថានឹងក្លាយទៅជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេបង្អស់នៅក្នុងក្របខ័ណ្ឌ League 1 របស់បារាំងរដូវកាលក្រោយ ។

...

Radamel Falcao បានផ្លាស់ចេញពីក្រុម Atletico Madrid របស់អេស្ប៉ាញមក កាន់ក្រុម Monaco របស់បារាំងក្នុងតម្លៃ ខ្លួន៦០លានអឺរ៉ូ ហើយស៊ុតបាល់បាន៩គ្រាប់ ក្នុងចំណោម១៧ប្រកួតក្នុងរដូវកាលដំបូង របស់ខ្លួននៅបារាំង ។

ក្លិបបិសាចក្រហម Manchester United បានខ្ចីជើងកីឡាករ Falcao ពេញមួយរដូវ កាលឆ្នាំ២០១៤ ដល់ឆ្នាំ២០១៥ ហើយ ក្នុងរដូវកាលឆ្នាំ២០១៥-២០១៦ក្រុមតោខៀវ របស់អង់គ្លេសបានខ្ចីជើងពេញមួយរដូវ កាលទៀត ប៉ុន្តែរូបគេពុំទទួលបានលទ្ធផលល្អឡើយទាំង២រដូវកាលនៅអង់គ្លេស។ មិនត្រឹមតែប៉ុណ្ណោះFalcaoមិនបានជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិកូឡុំប៊ីនៅក្នុងកម្មវិធីCopa America Centenario ឆ្នាំ២០១៦ នៅសហរដ្ឋអាមេរិកឡើយ ។

ទោះបីជាយ៉ាងនេះក្តី ក៏Falcaoបានថ្លែងប្រាប់សារព័ត៌រមាន Canal Plus ថា “ខ្ញុំរីករាយខ្លាំងណាស់ដែលបានវិលត្រឡប់មកកាន់ក្រុម Monaco។

ខ្ញុំអាចលេងវិញ បាន១០០ភាគរយ ហើយសង្ឃឹមថានឹង ទទួលបានលទ្ធផលល្អយ៉ាងធំធេងនៅក្នុងរដូវកាលថ្មី ។ ខ្ញុំគិតថាវាមានសារសំខាន់ ណាស់ដែលខ្ញុំមកកាន់ទីនេះដើម្បីជួយ ក្រុមសម្រេចបានគោលដៅរបស់ក្លិប ។ ខ្ញុំចង់ស៊ុតបាល់ឲ្យបានច្រើនតែរឿងដែល សំខាន់គឺជួយក្រុម” ៕

falcao-no-tuvo-demasiados-minutos-en-el-chelsea_106125

ដោយ៖ ដេវីត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print