ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ បានឱ្យដឹងនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣នេះថា៖ ដោយអនុវត្តជាប់ជាប្រចាំនូវអនុសាសន៍ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង លើការងារបង្រ្កាបបទល្មើសនេសាទខុសច្បាប់ក្នុងមូលដ្ឋានដូចភ្លៀងរលឹម ជាក់ស្ដែងកម្លាំងជំនាញ បានរឹបអូសវត្ថុតាងជាច្រេីនយកមកដុតបំផ្លាញចោល និងដកហូតបង្គោលឈេីចំនួន ១៧០ដើមផងដែរ។
លោកវរសេនីយ៍ឯក ឡុង យោធាវីរៈ បន្តថា លោកបានដឹកនាំកម្លាំក្នុងផ្នែកជំនាញ កម្លាំងអន្តរាគមន៍និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះជីវាំង និងកម្លាំងប្រជាការពារ កាលពីម្សិលមិញនេះចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រចំណុចពាក់កន្ទេលភូមិព្រែកទាល់ឃុំកោះជីវាំងស្រុកឯកភ្នំ ដោយក្នុងនោះគឺ៖
-កាប់បំផ្លាញចោលសាច់មងប្រវែង៦៥០ម៉ែត្រ។
-រកឃេីញឡុកចាប់ត្រីចំនួន៣។
-រកឃេីញបង្គោលឈេី១៧០ដើម។
-បានប្រលែងកូនត្រីចម្រុះ២០គីឡូក្រាមចូលក្នុងបឹងទន្លេសាបវិញ។
ក្រៅពីកូនត្រីវត្ថុតាងទាំងនោះត្រូវបានដុតបំផ្លាញចោលទាំងអស់នៅហ្នឹងកន្លែងតែម្តងរីឯជនសង័្សយសមត្ថកិច្ចនគរបាលបានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់ ។
សូមជម្រាបជូនថា ករណីនេសាទខុសច្បាប់នេះ លោកឧត្តមសេនីយ៍ទោ ស្នងការតែងតែរំលឹកដាស់តឿនដល់សមត្ថកិច្ចនគរបាលទាំងផែន ជំនាញក៏ដូច បណ្តាអធិការដ្ឋាននគរបាលស្រុកពាក់ព័ន្ធ ដែលមាន ភូមិសាស្រ្តជាប់នឹងដែននេសាទនៃភូមិសាស្រ្ត បឹងទន្លេសាបឱ្យធ្វើសកម្មភាពដូចភ្លៀងរលឹមចំពោះសក ម្មភាពស្រាវជ្រាវនិងបង្រ្កាបនូវរាល់បទល្មើសនេ សាទខុសច្បាប់ ក៏ដូចជាសកម្មភាពរំលោភបំពានយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ នៅចំណុចហាមឃាត់ពិសេសក្នុងតំបន់ព្រៃរនាម ក្នុងភូមិសាស្រ្តនោះ។ ជាក់ស្តែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនិង សភាពការ ណ៍ប្រចាំខែកក្កដាលើកទិសដៅខែសីហាឆ្នាំ២០២៣ និងពង្រឹងការងារបទល្មើសព្រហ្មទ័ណ្ឌការងារសន្តិ សុខរបស់ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ លោកឧត្តមសេនីយ៍ទោស្នងការ បានដាក់បទបញ្ជាយ៉ាងហ្មឹងម៉ាត់បំផុតចំពោះបញ្ហានេះ និងស្នើឱ្យមន្រ្តីដែលធ្វើសកម្មភាពលើការងារបង្រ្កាបបទល្មើស នេសាទខុសច្បាប់នេះត្រូវធ្វើសកម្មភាពបង្រ្កាបដោ យសកម្មបំផុតហើយក្នុងករណីដែលអង្គភាពឬមន្រ្តីណាដែលមិនមានសកម្មភាពក្នុងការបង្រ្កាបបទល្មើសនោះទេ ថ្នាក់ដឹកនាំស្នងការនឹងមានវិធានជាក់ស្តែងចំពោះ មន្រ្តីដែល អសកម្មលើការងារនោះទៀតផង៕ដោយ៖សហការី