នគរបាលស្រុកឯកភ្នំ​ បន្តអនុវត្តវិធានការបង្រ្កាប​បទល្មើសនេសាទខុសច្បាប់ដូចភ្លៀងរលឹម

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ លោកវរសេនីយ៍ឯក ឡុង យោ​ធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ​ បានឱ្យដឹងនៅថ្ងៃ​ទី០២​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះថា៖​ ដោយអនុវត្តជាប់ជាប្រចាំនូវអនុសាសន៍ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នង ការដ្ឋានន​គរបាលខេត្តបាត់ដំបង លើការងារបង្រ្កាបបទល្មើសនេសាទខុសច្បាប់ក្នុងមូលដ្ឋានដូចភ្លៀងរលឹម​ ជាក់ស្ដែង​កម្លាំង​ជំនាញ​ បានរឹប​អូសវត្ថុតាងជាច្រេីនយកមកដុតបំផ្លាញចោល​ និងដកហូត​បង្គោលឈេីចំនួន​ ១៧០ដើមផងដែរ។

លោកវរសេនីយ៍ឯក ឡុង យោ​ធាវីរៈ បន្តថា​ លោកបានដឹកនាំកម្លាំក្នុងផ្នែកជំនាញ កម្លាំងអន្តរាគមន៍និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះជីវាំង និងកម្លាំងប្រជាការពារ​ កាលពីម្សិលមិញនេះ​ចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រចំណុចពាក់កន្ទេលភូមិព្រែកទាល់ឃុំកោះជីវាំងស្រុក​ឯកភ្នំ​ ដោយក្នុងនោះគឺ៖
-កាប់បំផ្លាញចោលសាច់មងប្រវែង៦៥០ម៉ែត្រ។
-រកឃេីញឡុកចាប់ត្រីចំនួន៣។
-រកឃេីញបង្គោលឈេី១៧០ដើម។
-បានប្រលែងកូនត្រីចម្រុះ២០គីឡូក្រាមចូលក្នុងបឹងទន្លេសាបវិញ។

ក្រៅពីកូនត្រី​វត្ថុតាងទាំងនោះត្រូវបានដុតបំផ្លាញចោលទាំងអស់នៅហ្នឹងកន្លែងតែម្តងរីឯជនសង័្សយ​សមត្ថកិច្ចនគរបាលបានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់ ។

...

សូមជម្រាបជូនថា ករណីនេសាទខុសច្បាប់នេះ លោកឧត្តមសេនីយ៍​ទោ ស្នងការតែងតែរំលឹកដាស់តឿនដល់សមត្ថកិច្ចនគរបាលទាំងផែន ជំនាញក៏ដូច បណ្តាអធិការដ្ឋាននគរបាលស្រុកពាក់ព័ន្ធ ដែលមាន ភូមិសាស្រ្តជាប់នឹងដែននេសាទនៃភូមិសាស្រ្ត បឹងទន្លេសាបឱ្យធ្វើសកម្ម​ភាពដូចភ្លៀងរលឹមចំពោះសក ម្មភាព​ស្រាវជ្រាវនិងបង្រ្កាបនូវរាល់បទ​ល្មើស​នេ សា​ទ​ខុសច្បាប់​ ក៏ដូចជាសកម្មភាពរំលោភបំពានយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ នៅចំណុចហាមឃាត់ពិសេសក្នុងតំបន់ព្រៃរនាម ក្នុងភូមិសាស្រ្តនោះ។ ជាក់ស្តែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនិង សភាពការ ណ៍ប្រចាំខែកក្កដាលើកទិសដៅខែសីហាឆ្នាំ២០២៣ និងពង្រឹងការងារបទល្មើសព្រហ្មទ័ណ្ឌការងារសន្តិ សុខ​របស់ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង​ កាលពី​ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ លោ​កឧត្តមសេនីយ៍ទោស្នងការ បានដាក់បទបញ្ជាយ៉ាងហ្មឹងម៉ាត់បំផុតចំពោះបញ្ហានេះ និងស្នើឱ្យមន្រ្តីដែលធ្វើសកម្មភាពលើការងារបង្រ្កាបបទល្មើស នេសាទខុសច្បាប់នេះត្រូវធ្វើសកម្មភាពបង្រ្កាបដោ យសកម្មបំផុតហើយក្នុងករណីដែលអង្គភាពឬមន្រ្តីណាដែលមិនមានសកម្មភាពក្នុងការបង្រ្កាបបទល្មើស​នោះទេ ថ្នាក់ដឹកនាំស្នងការនឹងមានវិធានជាក់ស្តែងចំពោះ មន្រ្តីដែល អសកម្មលើការងារនោះទៀតផង៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print