អភិបាលខេត្តសៀមរាប បានអញ្ជើញជួបកុមារីទុរគតរស់នៅជុំវិញបឹងទន្លេសាប ហើយ ក្នុងស្ថានភាព តោកយ៉ាក និងត្រដាប់ត្រដួស លោកជួយឧបត្ថម្ភ 

ចែករំលែក៖

ខេត្តសៀមរាប : អភិបាលខេត្តសៀមរាប លោក ប្រាក់សោភ័ណ បានជួបកុមារីទុរគតរស់នៅជុំវិញបឹងទន្លេសាប ហើយ ក្នុង ស្ថានភាព តោកយ៉ាក និងត្រដាប់ត្រដួស អភិបាលខេត្តសៀមរាប បានចំណាយពេលវេលាដ៏មានតម្លៃ ចុះទៅពិនិត្យមើលស្ថានភាព ជីវភាព កុមារីគ្រួសារ ដល់ផ្ទះក្មួយ ។

ក្រុមមន្ត្រីការងាររបស់លោក អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា : តាមកាតសង្គេតខ្ញុំស្ថានភាពជីវភាព បងប្អូនប្រជា
នេសាទហាក់មានភាពដុនដាបខ្លាំងបើប្រៀបធៀបកាលសម័យមុនអ្នកទន្លេច្រើនជាអ្នកមាន ចំណែក
បងប្អូននៅខាងតំបន់លើៗដែលចាស់ៗហៅថាអ្មក
ស្រុកលើ ឬអ្នករបស់(ព្រៃរបស់)នោះហាក់មានស្ថានភាព ប្រសើជាង កាលពីសម័យខ្ញុំនៅក្មេងៗខាងលើលំបាក
ជាង តែឥឡូវត្រីកាន់តែខ្សត់ឬដោយហេតុផលពួកអ្នក
មានលុយមានឧបករណ៍ទំនើបៗជាងពលរដ្ឋក៏មិនដឹង

ក្រុមមន្ត្រីបានបន្តថា : បងប្អូននៅម្ដុំឃុំកែពណ៌មានភាពក្រីក្រខ្លាំង សូមអាជ្ញាធរ ខេត្តជួយរៀបចំធ្វើប័ណ្ណសមធម៌ (ប័ណ្ណក្រីក្រ) ជូនពួកគាត់ឲ្យបានគ្រប់ៗគ្នា ។

សូមបញ្ជាក់ថា : កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ លោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បន្ទាប់ពីមានការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ជុំវិញកុមារីព្យាយាមតស៊ូ ប្រើប្រាស់ សម្រាម ស្នោ និងរបស់របបផ្សេងៗ ដើម្បីជាមធ្យោបាយ ជិះឆ្លងទឹកទន្លេរាប់ពាន់ម៉ែត្រ ដើម្បីទៅរៀន ហើយមានប្រជាពលរដ្ឋជាច្រើន លើកទុកចិត្តដល់កុមារីរូបនេះ តស៊ូ រៀនសូត្រ ឱ្យមានអនាគតល្អសម្រាប់ ពេលខាងមុខ។ ភ្លាមៗនោញ លោកអភិបាលខេត្ត ក៏បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា , លោកនឹងឱ្យក្រុមការងារចុះទៅដល់ទីតាំង នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ ទីបំផុតនៅថ្ងៃនេះ គឺលោកអភិបាលខេត្តបានចុះមកដល់ ជួបសួរសុខទុក្ខ ផ្ដល់កម្លាំងចិត្ត ជួយឧបត្ថម្ភ ដល់ក្រុមគ្រួសារកុមារីនេះ ។

សូមជម្រាបជូនថា , ក្នុងស្ថានភាពបច្ចុប្បន្ននេះ យើងឃើញថាប្រជាពលរដ្ឋខ្មែរ មានភាពផុសផុល ក្នុងការជួយជ្រោមជ្រែង ឧបត្ថម្ភ ខ្មែរស្រឡាញ់ខ្មែរ ជាគំរូមួយដ៏ល្អក្នុងសង្គមជាតិ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print