ខ្សឹបដាក់ត្រចៀក ៖ លោក ហីុវ គឹមហេងពន្យារពេលចូលនិវត្តន៍

ចែករំលែក៖

លោក ហីុវ គឹមហេង អាចនឹងត្រូវបន្តកាន់តំណែងជាអគ្គនាយករងនៃអគ្គនាយក ដ្ឋានគយ និងរដ្ឋាករកម្ពុជា រយៈ៣ឆ្នាំទៀត បន្ទាប់ពីគាត់មានលទ្ធភាពរត់ការពន្យារពេល ចូលនិវត្តន៍ដោយជោគជ័យនោះ ។

...

មន្ត្រីគយបានទម្លាយឲ្យដឹងថា លោក ហីុវ គឹមហេង មិនត្រឹមតែមានសមត្ថភាពក្នុង ការពន្យារពេលចូលនិវត្តន៍ប៉ុណ្ណោះទេ គាត់ថែមទាំងមានឱកាស ឥទ្ធិពលចេញមុខធានា រត់ការពន្យារអាយុឲ្យលោក ឆ បូណាវី ប្រធាននាយកដ្ឋានរដ្ឋាករនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាថែមទៀត ខណៈលោក ឆ បូណាវី នឹងត្រូវចូលនិវត្តន៍នៅឆ្នាំ២០១៧ ខាងមុខនេះ ។

មន្ត្រីបានរិះគន់ថា បើថ្នាក់ដឹកនាំចាស់ៗនៅតែមានចេតនាក្រាញននៀល នឹងតំណែងទាំងចាស់ជរា មិនព្រមចូលនិវត្តន៍តាមគោលនយោបាយ ក្របខណ្ឌសហ លក្ខន្តិកៈមន្ត្រីរាជការបែបនេះ តើមន្ត្រីជំនាន់ក្រោយៗ ដែលមានលទ្ធភាព អតីតភាព ការមងារ តើអាចទទួលបានតួនាទីដែលឬទេ បើមេៗជំនាន់មុនៗមិនព្រមចូលនិវត្តន៍?

បើសិនជាគាត់មានឆន្ទៈបម្រើឲ្យអង្គភាព មិនសម្លឹងឃើញប្រយោជន៍ក្នុងអំពើពុក រលួយនោះមិនអីទេ គេទទួលស្គាល់ថា ការមិនព្រមចូលនិវត្តន៍នេះ សំខាន់ត្រង់មាន ឱកាស ឆក់យកប្រយោជន៍ ។ ដូច្នេះត្រូវការពារតំណែង ត្រូវរក្សាទ្រព្យសម្បត្តិដែលបាន មកពីអំពើពុករលួយនេះជាមិនខាន ។

ករណី លោក ហីុវ គឹមហេង ពន្យារពេលចូលនិវត្តន៍ មិនមែនទើបនឹងកើតនោះទេ រឿងនេះបានបែកភាញសាយ ល្បីពេញអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏ដូចជា នៅក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប៉ុន្តែ លោក ហីុវ គឹមហេង សំខាន់ជោគជ័យក្នុង ការពន្យារពេលចូលនិវត្តន៍ អាចជាអំពើឃុបឃិតគ្នា ពុករលួយ ជះឥទ្ធិពលបន្សល់ទុក្ខ នូវការតិទៀនពីមន្ត្រី និងផ្ទុយពីអ្វីដែលហៅថាកំណែទម្រង់ការងារនោះផងដែរ ៕

1111

...

ដោយ៖ សហការី1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print