ភ្នំពេញៈ រថយន្តឡង់គ្រឺសឺមួយគ្រឿងបើកល្បឿនលឿនជ្រុលបុករថយន្តកុងតឺន័រ ខណះបើកចេញពីក្នុងតំបន់សេដ្ឋកិច្ចពិសេសបណ្តាលអោយក្រឡាប់ផ្ងារជើង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០១៦នៅចំណុចមុខតំបន់សេដ្ឋកិច្ចពិសេស តាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តកុងតឺន័រមួយគ្រឿងក្បាលពណ៍ស ពាក់ស្លាកលេខភ្នំពេញ3A 1021 ធ្វើដំណើរចេញពីក្នុងតំបន់សេដ្ឋកិច្ចពិសេសឡើងមកផ្លូវជាតិ៤ហើយបានបត់ស្តាំទៅកើតពេលបត់បានបន្តិចភ្លាមនោះស្រាប់តែមានរថយន្តឡង់គ្រីសឺពណ៍ស ពាក់ស្កាកលេខភ្នំពេញ2AF 5885 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើតល្បឿនលឿនបានបុកចំពីចំហៀងពេញទំហឹងបណ្តាលអោយរថយន្តឡង់គ្រីសឺក្រឡាប់ផ្ងារជើងច្រង៉ាងតែសំណាងមិនបង្កអោយរងរបួសនោះទេ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងទំនាក់ទំនងហៅជំនាញចរាចរណ៍ជើងគោករាជធានីដើម្បីស្ទួចរថយន្តយកទៅរក្សាទុកដើម្បីរងចាំដោះស្រាយពេលក្រោយ៕
ដោយៈ សុខាសែនជ័យ