ករណីគ្រោះថ្នាក់ចរាចរណ៍ប៉ះគ្នាតិចតួចឈ្លោះគ្នាបែកផ្សែង!

ចែករំលែក៖

ភ្នំពេញ÷ គ្រោះថ្នាក់ចរាចរណ៍តិចតួចសោះមិនព្រមដោះស្រាយសម្រួលគ្នាបែជាកើតជម្លោះឈ្លោះគ្នាបែកផ្សែងចង់កើតជាហិង្សាថែមទៀតផង។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១០និង២៥នាទីយប់ថ្ងៃទី០៤ខែកញ្ញាឆ្នាំ២០២៣នៅចំណុចផ្លូវ១០១១កែងនិងផ្លូវ១៩៧០ក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា,នៅមុនពេលកើតហេតុគេឃើញមានរថយន្ត១គ្រឿងម៉ាក Morning ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AT9713 បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរជាស្ត្រីក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុរថយន្តបានបត់ឆ្វេងក៏ប៉ះជាមួយនិងម៉ូតូ១គ្រឿម៉ាកហុងថាសេ១២៥សេរីឆ្នាំ២០១៩ពណ៌ខ្មៅពាក់ស្លាកលេខពោធិ៍សាត់ 1L,3443 បើកក្នុងទិសដៅពីលិចទៅកើតជិះគ្នា៣នាក់បណ្តាលឲ្យអ្នកបើកបរម៉ូតូនិងអ្នករួមដំណើររងរបួសស្រាល។

ប្រភពពីកន្លែងកើតហេតុបានបន្តឲ្យដឹងទៀតថា,ក្រោយមកភាគីទាំងពីមិនបានធ្វើការសម្របសម្រួលគ្នានោះទេគិតតែជជែកយកត្រូវរៀងខ្លួនថែមទាំងឈ្លោះគ្នាបែកផ្សែងធ្វើអោយភ្ញាក់ផ្អើដល់អ្នកដំណើរនិងសមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍។

ក្រោយកើតហេតុដោយសារតែភាគីទាំងពីសម្របសម្រួលគ្នាមិនត្រូវសមត្ថកិច្ចនគរបាលផ្នែកចរាចរណ៍ខណ្ឌចុះមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុក្ខនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំដោះស្រាយនៅពេលក្រោយ៕

...

ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print