នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើលិខិតចូលរួមរំលែកទុក្ខជូន ឧត្ដមសេនីយ៍ទោ ហង្ស ចិន្តា ចំពោះមរណភាពរបស់ ឧបាសិកា ហង្ស ចាន់ឯម

ចែករំលែក៖

ភ្នំពេញ ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់បានផ្ញើលិខិតចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយ ឧត្ដមសេនីយ៍ទោ ហង្ស ចិន្ដា នាយកខុទ្ទកាល័យ អគ្គបញ្ជាការដ្ឋាន ចំពោះមរណភាពរបស់ ឧបាសិកា ហង្ស ចាន់ឯម ត្រូវជាម្តាយបង្កើត ដែលបានទទួលមរណភាព នៅវេលា ម៉ោង០៤:៣៦នាទីព្រឹក ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងជន្មាយុ៨៨ឆ្នាំ ដោយជរាពាធ។

ក្នុងវេលាដ៏ក្រៀមក្រំនេះ នាយឧត្ដមសេនីយ៍ សូមសម្តែងនូវសមានទុក្ខដ៏ធំធេង និងសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត ចំពោះមរណភាពរបស់ឧបាសិកា ហង្ស ចាន់ឯម ដែលជាការបាត់បង់នូវម្តាយ ម្តាយក្មេក ជីដូន និងជីដូនទួតជាទីគោរពស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនូបត្ថម្ភក៍មួយរូប ដែលនាពេលកន្លងមកតែងតែរួមចំណែកកសាងសមិទ្ធផលនានា សម្រាប់បម្រើក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ។

យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធឧបាសិកា ហង្ស ចាន់ឯម បានចាប់បដិសន្ធិ ក្នុងសុគតិ ភពកុំបីឃ្លៀងឃ្លាតឡើយ។

បច្ចុប្បន្នសពលោកយាយឧបាសិកា ហង្ស ចាន់ឯម ត្រូវបានរៀបចំតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានលោកយាយ ស្ថិតនៅផ្ទះលេខ ១០៥ហ្ស៊ី ផ្លូវលេខ២០០ ភូមិ៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print