នាយករដ្ឋមន្ត្រីស្តីទី​ អញ្ជើញជាអធិបតីភាពប្រារព្ធខួបអនុស្សាវរីយ៍គម្រប់៣៣ឆ្នាំ កងវរសេនាតូចលេខ២៤៦ និងខួបអនុស្សាវរីយ៍លើកទី១៤ ថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស

ចែករំលែក៖

ខេត្តកណ្ដាល៖ លោកសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពប្រារព្ធខួបអនុស្សាវរីយ៍គម្រប់ ៣៣ឆ្នាំ ថ្ងៃបំពេញបេសកកម្មជាប្រវត្តិសាស្រ្តរបស់វរសេនាតូចលេខ២៤៦ អតីតយោធាក្រុងភ្នំពេញ និងខួបអនុស្សាវរីយ៍លើកទី១៤ ថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស។

បញ្ជាការដ្ឋានអង្គរក្ស បានផ្តើមចេញពីកងវរសេនាតូចលេខ២៤៦ អតីតចំណុះយោធាក្រុងភ្នំពេញ ហើយវរសេនាតូចនេះ ត្រូវបានប្រកាសបង្កើតដោយផ្ទាល់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៩០ នាសម័យរដ្ឋកម្ពុជា។ ដឹកនាំបញ្ហាដោយនាយឧត្តមសេនីយ៍ គៀង សាវុធ គណៈបញ្ជាការយោធាក្រុងភ្នំពេញនាសម័យនោះ បន្ទាប់មកបានចាត់បញ្ជូន នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អនុគណៈបញ្ជាការយោធាក្រុងភ្នំពេញ មកគ្រប់គ្រងជាមេបញ្ជាការ កងវរសេនាតូចលេខ២៤៦។

ដោយមើលឃើញពីវិរភាពអង់អាចក្លាហាន និងភាពស្មោះត្រង់របស់ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងមានការជឿទុកចិត្តខ្ពស់ពីអគ្គសេនាធិការ ពីក្រសួងការពារប្រទេស និងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ បានបញ្ជាឱ្យនាយឧត្តមសេនីយ៍ គៀង សាវុធ និងលោក ជា សុផារ៉ា អតីតជាអភិបាលរងក្រុងភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពក្រុងភ្នំពេញនាសម័យនោះ ចាត់បញ្ជូនកម្លាំង ១២រូបដឹកនាំដោយ ឧត្តមសេនីយ៍ទោ ហ៊ីង ប៊ុនហៀង ឧត្ដមសេនីយ៍ទោ ហ៊ុយ ពិសិដ្ឋ វរសេនីយ៍ឯក ចៅ តុល ដើម្បីមកបម្រើការងារការពារសន្តិសុខផ្ទាល់ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ១៩៩២។

ក្នុងនាមអតីតជានាយទាហាន នៃកងវរសេនាតូចលេខ២៤៦ ក្នុងសម័យបង្រួបបង្រួមជាតិ មានការវិវឌ្ឍរីកចម្រើនធំធាត់ជាលំដាប់ និងសំណូមពរភារកិច្ចចាំបាច់ ទើបបានបន្ថែមក្របខណ្ឌឱ្យបង្កើតជាវរសេនាតូចលេខ២ អង្គរក្សសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីទី២ និងបានកាត់ផ្ទេរក្របខណ្ឌ មកចំណុះក្នុងក្របខណ្ឌកងពលតូចលេខ៧០។

...

ដោយមើលឃើញពីទំហំការងារដ៏សំខាន់ក្នុងភារកិច្ចការងារ ការពារសន្តិសុខសុវត្ថិភាពជាចំបង ទើបសម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុញ្ញាតឱ្យបង្កើតទៅជាបញ្ជាការដ្ឋានអង្គរក្ស តាមអនុក្រឹត្យលេខ១៤៨ អនក្រ.បក ចុះនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០០៩ ចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ រហូតដល់បច្ចុប្បន្ន៕ ដោយ៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print