ប៉ូលិស កំពុង ស៊ើបអង្កេត ករណីហិង្សាលើអ្នក វិភាគកីឡាលោក Roy Keane

ចែករំលែក៖

ការចោទប្រកាន់ទៅលើអ្នកវិភាគរបស់ទូរទស្សន៍កីឡា Sky Sports លោក Roy Keane បន្ទាប់ពីក្រុមកាំភ្លើងធំ Arsenal យកឈ្នះក្រុមបិសាចក្រហម Manchester United ក្នុងលទ្ធផល នៅកីឡដ្ឋាន Emirates កាលពីថ្ងៃអាទិត្យថ្ងៃទី៣ខែកញ្ញាកំពុងត្រូវបានស៊ើបអង្កេតដោយប៉ូលិស Metropolitan

 ប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសបានរាយការណ៍ថា អតីតប្រធានក្រុមបិសាចក្រហមលោក Keane មានវ័យ៥២ឆ្នាំត្រូវបានអ្នកគាំទ្រវាយដំអំឡុងពេលមានជម្លោះ។ នៅក្នុងវីដេអូដែលបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបន្ទាប់ពីឧបទ្ទវហេតុនេះ មិត្តរួមការងាររបស់លោក Keane គឺលោក Micah Richards អាចត្រូវបានគេមើលឃើញថា កំពុងប្រឈមមុខជាមួយនឹងបុរសម្នាក់។

 អ្នកនាំពាក្យរបស់ Sky Sports បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថាយើងយល់ថាប៉ូលិសកំពុងស៊ើបអង្កេតការចោទប្រកាន់មួយដោយសមាជិកនៃសាធារណៈជនភ្លាមៗមុនពេលវីដេអូដែលផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម

 សេចក្តីថ្លែងការណ៍របស់ Sky Sports បានបង្ហាញដោយសំដៅទៅលើអតីតខ្សែការពារ Manchester City ដែលធ្វើការនៅការប្រកួតជាមួយ Keane ថានៅក្នុងវីដេអូដែលបានឃើញ Micah Richards កំពុងធ្វើសកម្មភាពដើម្បីបំភាន់ស្ថានការណ៍

 ជាមួយគ្នានេះក្លិប Arsenal បានអះអាងថា ពួកគេបានដឹងពីឧបទ្ទវហេតុនេះ។ អ្នកនាំពាក្យរបស់ Arsenal បាននិយាយថាប៉ូលិសMetropolitan កំពុងធ្វើការស៊ើបអង្កេតលើបញ្ហានេះ ហើយយើងកំពុងសហការយ៉ាងពេញលេញជាមួយនឹងការសាកសួររបស់ពួកគេ

 គួររំលឹកថា ក្រុមកាំភ្លើងធំ Arsenal បានវាយបកវិញពីការស៊ុតបាល់បញ្ចូលទីដើម្បីទទួលជ័យជម្នះ នៅចុងម៉ោងលើគូប្រជែងManchester United ក្នុងការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី៤ ដែលធ្វើឲ្យ Arsenal ទទួលបាន៣ពិន្ទុឈរលេខ៥ ខណៈ Man Utd បានធ្លាក់មកឈរចំណាត់ថ្នាក់លេខ១១បណ្តោះអាសន្ន (រូបភាព Sky Sport/Reuters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print