អ្នកគ្រូពេទ្យ​ អយ​ ឆវឌ្ឍនី​ ប្រឈមនឹងការ​ជាប់​ពន្ធនាគារ​បេី​សំណុំរឿងថ្មី​បញ្ជូនដល់​តុលាការ​ ?  

ចែករំលែក៖

ភ្នំពេញ : សំណុំរឿង​ ករណី​ អ្នកគ្រូ​ពេទ្យ​ អយ​ ឆវឌ្ឍនី​ ដែល​ប្រេីហឹង្សា​ (​ ទះកំផ្លៀង​ )​ លេីជន​រងគ្រោះ​ឈ្មោះ​ ហឿន​ សុខរតណី​ នឹងត្រូវ​បញ្ជូនទៅ​ អយ្យការ​អម​សាលាដំបូង​ ចាត់ការ​បន្តទោះបី​ អ្នកគ្រូពេទ្យ​ប្រឹងលួងលោម​ ជនរងគ្រោះមកបញ្ចប់ហេីយក្ដី​ ។  បណ្ដឹង​ព្រហ្មទណ្ឌវមិនអាចបញ្ចប់ត្រឹម​ការ​ព្រមព្រៀងគ្នាណាមួយ​នោះទេ​ គឺ​ត្រូវ​បញ្ជូន​សំណុំរឿង​រួមទាំង​វត្ថុតាង​ទៅ​ អយ្យការ​ដេីម្បីចាត់ការបន្ត​ ។

លោក​វរៈសេនីយ៍​ នង​ សាប៊ុង​ ប្រធាននគរបាល​ប៉ុស្តិ​ទួលសង្កែ១​ បាន​បញ្ជាក់ប្រាប់ថា​ ករណី​អ្នកគ្រូពេទ្យ​ប្រេី​ហិង្សានោះ​លោក​ អធិការ​បញ្ជា​អោយ​បញ្ជូន​សំណុំរឿងទៅកាន់​ តុលាការ​ គឺ​មិនអនុញ្ញាតិ​អោយសម្របសម្រួល​គ្នា​ទេ​ ។

ដោយឡែក​នៅ​ព្រឹក​នេះ​ លោក​ ម៉ៅ​ បូរ៉ែន​ ដែល​អះអាងថាជាជនរងគ្រោះដោយសារ​ អ្នកគ្រូ​ អយ​ ឆវឌ្ឍនី​ ដែរនោះ​ បាន​
អោយដឹងថា​លោកបានដាក់​ពាក្យសុំរូបមន្តអនុវត្ត​សាលក្រម​ស្ថាពរ​ដែលលោក​បាន​ឈ្នះក្ដី​ជនជាប់ចោទ​ អយ​ ឆវឌ្ឍនី​ ។

អ្នកគ្រូ​ពេទ្យ​ អយ​ ឆវឌ្ឍនី​ ត្រូវ​តុលាការ​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ រយៈពេល​ ១ឆ្នាំ​ តែ​ទោសនេះត្រូវព្យួរ​ ពីបទ​ ហិង្សា​ដោយចេតនា​ ។  តាម​ការ​ផ្ដន្ទាទោស​នេះ​ បេី​សំណុំរឿង​ថ្មី​ដែល​ អ្នកគ្រូ​ពេទ្យ​ អយ​ ឆវឌ្ឍនី​ ប្រេីហឹង្សា​ ត្រូវ​បញ្ជូន​ទៅ​តុលាការ​នោះ​ នាង​ប្រឈមមុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ដោយស្វ័យ​ប្រវត្តិ​ ព្រោះទោសព្យួររបស់ គាត់នៅ​ជា​ធរមាន​នៅ​ឡេីយ​ ទេ។

សូមបញ្ជាក់ជូនថា , សំណុំរឿង​ ករណី​ អ្នកគ្រូ​ពេទ្យ​ អយ​ ឆវឌ្ឍនី​ ដែល​ប្រេីហឹង្សា​ (​ ទះកំផ្លៀង​ )​ លេីជន​រងគ្រោះ​ឈ្មោះ​ ហឿន​ សុខរតណី​ ត្រូវបានបញ្ចប់កាលពីល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ , ដោយយុវជនឈ្មោះ ហឿន​ សុខរតណី​ បានបញ្ជាក់ប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត’ យ៉ាងដូច្នេះថា : រឿងខ្ញុំជាមួយអ្នកគ្រូពេទ្យនោះបានបញ្ចប់ហើយ គាត់អត់ទារសំណង់ពីខ្ញុំ ខ្ញុំក៏អត់ទារសំណង់ពីគាត់ សម្រេចថាមិនសងគ្នារៀងខ្លួន។
ក្រុមអ្នកច្បាប់បានលើកឡើងថា, សំណុំរឿងមួយនេះ មិនមែនត្រូវបានបញ្ចប់ ក្នុងដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌ឡើយ ទោះជាភាគីទាំងសងខាង ឯកភាពគ្នា ទទួលសំណង ឬមិនទទួល ក៏ស្ត្រីខាងលើ នៅជាប់បណ្ដឹងអាជ្ញា ។ ដូច្នេះមន្ត្រីនគរបាលយុត្តិធម៌ ត្រូវតែកសាងសំណុំរឿងបញ្ជូនទៅអយ្យការ ទោះផុតកំណត់ រយៈពេល៧ថ្ងៃ នៃបទល្មើសជាក់ស្ដែងក៏ដោយ គឹស្ត្រីម្ចាស់មន្ទីរពហុព្យាបាល និងសម្ភពឥន្ទ្រាក់ទី 1 គាត់មានតម្រុយពិរទ្ធភាព តាមរយៈអំពើប្រព្រឹត្តទះកំផ្លៀងប្រាំដៃ ទៅលើជនរងគ្រោះ បំបាត់វត្ថុតាងពីកន្លែងកើតហេតុ ឱ្យសន្តិសុខរបស់ខ្លួន យកវត្ថុតាង ម៉ូតូទៅចាក់សោទុក មានន័យថា, គាត់មានបទល្មើសព្រហ្មទណ្ឌ ។ ក្នុងនោះ ខ្លួនដើរតួជាមន្ត្រីនគរបាលចរាចរណ៍ផង ជាមន្ត្រីនគរបាលយុត្តិធម៌ផង ជាតំណាងអយ្យការផង នឺងជាជនដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ដោយគ្មានការរាងចោល ។ ដូច្នេះ បើអធិការនគរបាលខណ្ឌឬស្សីកែវ អ្វីដែលគាត់អះអាងថា, ការសម្របសម្រួលគ្នានោះ ទោះជាឯកភាពគ្នាក៏ដោយ សំណុំរឿងត្រូវតែបញ្ជូនទៅអយ្យការ។ ចាំមើលស្ត្រីខាងលើ គាត់មានវាសនាបែបណា សម្រាប់តាមផ្លូវតុលាការ ខណៈប្រទេសជាតិគ្រប់គ្រងដោយច្បាប់ ៕

...

ដោយ : រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print