ថ្ងៃ១៩កញ្ញានេះ ប្រកាសសាលក្រមរឿង អឿន ម៉ូនីកាចេញសែកអត់លុយ

ចែករំលែក៖

ភ្នំពេញ ៖ សំណុំរឿងមេតុងទីនល្បីឈ្មោះ អឿន ម៉ូលីកា ដែលកំពង់ជាប់ឃុំក្នុងពន្ធនាគារ ត្រូវបានបញ្ជូនមកកាត់ទោសកាលពីព្រឹកថ្ងៃទី ០៥ខែកញ្ញា ឆ្នាំ២០២៣នេះ ពាក់ព័ន្ធបទល្មើស មិនបំពេញកតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ។

អង្គសវនាការដែលដឹកនាំដោយលោកចៅក្រម ពេជ្រ វិជ្ជាធរ និងលោក វង្ស សាវ៉ាត បានចោទប្រកាន់នាងអឿន ម៉ូនីកា អាយុ២៨ឆ្នាំ ពីបទ មិនបំពេញកតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីឆ្នាំ២០២២ ។

ប្រឈមមុខការចោទប្រកាន់ដូចខាងលើ ជនជាប់ចោទបានសារភាពថាខ្លួនពិតជាបានធ្វើជាមេតុងទីនប្រមូលយកលុយពីកូនតុងទីនច្រើននាក់យកទៅរកសុីមុខរបរផ្សេងទៀតនិងចងកាប្រាក់ជាដើម ហើយអ្នកជំពាក់ប្រាក់នាងមិនទាន់មានលុយសងមកវិញ ធ្វើអោយនាងខាតឡុងចុងមិនមានប្រាក់សងមកកូនតុងទីនវិញក៏ចេញជាសែកតម្កល់មកអោយដើមបណ្ដឹងជាបណ្ដោះអាសន្នសិន លុះកូនតុងទីនយកសែកទៅបើកប្រាក់មិនបានក៏ប្ដឹងរូបនាងតែម្ដង ។

ក្នុងរឿងក្ដីនេះដោយសារជនជាប់ចោទបានសារភាពក្បោះក្បាយអស់សេចក្ដី ចៅក្រមជំនុំជំរះបានសម្រេចលើកយកទៅប្រកាសសាលក្រម នៅថ្ងៃទី ១៩កញ្ញា ឆ្នាំ២០២៣ខាងមុខ ។

កាលពីល្ងាចថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២២ នាង អឿន ម៉ូលីកា ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន និងបញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារព្រៃស ឬ មណ្ឌលកែប្រែ២ (ម២)ជាបណ្ដោះអាសន្ន  ដើម្បីរង់ចាំ ចាត់ការ តាមផ្លូវច្បាប់ជាប់ពាក់ព័ន្ធនឹង ការចេញសែក សស្អុយជិត ៧០ម៉ឺនដុល្លារអាមេរិក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីកន្លងទៅ ។
យោងតាមដីកាបង្គាប់ឱ្យឃុំបណ្តោះអាសន្នរបស់ លោកស្រី ទិត ដាលីន ជាចៅក្រម ស៊ើបសួរ នៃ សាលាដំបូង រាជធានី ភ្នំពេញ  បានឲ្យដឹងថា ជនត្រូវចោទមានឈ្មោះ អឿន ម៉ូលីកា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរជា អ្នករកស៊ី មានទីលំនៅផ្ទះលេខ១០ ផ្លូវលេខ បុរីវ៉ារីណា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ ” មិន បំពេញ កាតព្វកិច្ច ចំពោះ ឧបករណ៍ អាច ជួញដូរ បាន ”  តាម មាត្រា ២៣១ នៃ ច្បាប់ ស្តី ពី ឧបករណ៍ អាច ជួញដូរ បាន និង ប្រតិបត្តិការ ទូរ ទាត់ ប្រាក់ ។

ស្រ្តីត្រូវចោទឈ្មោះ អឿន ម៉ូនីកា ដែលជាមនុស្សឡូវឆាយ និង ឧស្សាហ៍កំញើញ និង បង្អួតបង្ហាញ ពីទ្រព្យសម្បត្តិ និង ប្រាក់កាស យ៉ាងច្រើនសន្ធឹកសន្ធាប់ នៅតាមហ្វេសប៊ុកននោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួន កាលពីថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២២ តាមដីការបស់តុលាការ និង ដោយយោងតាម បណ្តឹងរបស់ជនរងគ្រោះ ជាច្រើននាក់។

...

បច្ចុប្បន្ននេះ , ស្រ្តីត្រូវចោទ ឈ្មោះ អឿន ម៉ូលីកា ត្រូវបានបញ្ជូនទៅឃុំខ្លួន ជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារព្រៃស នៅក្នុងរាជធានីភ្នំពេញរហូតមកដល់ថ្ងៃកាត់ទោសនេះ ៕ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print