អនុក្រឹត្យតែងតាំងនាយនគរបាល និងមន្ត្រីរាជការស៊ីវិល ជាអគ្គនាយករង និងប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ

ចែករំលែក៖

ភ្នំពេញ: យោងទៅតាមអនុក្រឹត្យស្ដីពីការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិនិងមន្ត្រីរាជការស៊ីវិល ដែលសារព័ត៌មាននគរវត្តទទួលបាន គឺសម្រេច តែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងមន្ត្រីរាជការស៊ីវិល ជាអគ្គនាយករង ហ្នឹងជាប្រធាននាយកដ្ឋានចំនួន៧រូប នៅក្នុងរចនាសម្ព័ន្ធអគ្គនាយកដ្ឋានធនធានមនុស្ស ចំណុះក្រសួងមហាផ្ទៃ។
១-នាយឧត្តមសេនីយ៍ប៉ែន វិបុល អត្តលេខ ០៣៧៦ ជាអគ្គនាយករង
២-ឧត្តមសេនីយ៍ឯកសាស្ត្រាចារ្យស្វាយ ចាន់ដា អត្តលេខ ០៨៣១ ជាអគ្គនាយករង
៣-ឧត្តមសេនីយ៍ឯកហុក ថាវណ្ណ អត្តលេខ ០៦៦៧ ជាអគ្គនាយករង
៤-ឧត្តមសេនីយ៍ឯកម៉ុក វណ្ណា អត្ថលេខ០៤៧៧៧ ជាប្រធាននាយកដ្ឋានរដ្ឋបាលសរុប។
៥-ឧត្តមសេនីយ៍ឯកជា សុផាត អត្តលេខ ០២៩៩៩ ជាប្រធាននាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិ
៦-លោកអ៊ួង ចន្ធី ឋានន្តរសក្តិឧត្តមមន្ត្រីថ្នាក់លេខ១ ជាប្រធាននាយកដ្ឋានបុគ្គលិកមន្ត្រីរាជការស៊ីវិលនិងពន្ធនាគារ
៧-ឧត្តមសេនីយ៍ឯកសុខ មនោរម្យ អត្ថលេខ ៧៧៧៧៦ ជាប្រធាននាយកដ្ឋានគោលនយោបាយ ៕ដោយ ៖ ស សម


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print