តាមការផ្សាយរបស់ទូរទស្សន៍ (CCTV) នៅថ្ងៃទី៤ ខែកញ្ញា បានផ្សាយថា ជនជាតិចិនពីរនាក់ត្រូវបានចាប់ខ្លួនក្រោមការស៊ើបអង្កេតពីបទបំផ្លាញផ្នែកខ្លះនៃមហាកំផែងប្រទេសចិនក្នុងខេត្តសានស៊ីភាគខាងជើងជាមួយនឹងគ្រឿងអេស្កាវ៉ាទ័រ។
យោងតាមព័ត៌មានគណនីផ្លូវការនៃកម្មវិធី Wechat របស់ការិយាល័យសន្តិសុខសាធារណៈស្រុក Huu Ngoc នៅម៉ោងប្រហែល 16:20 នាទី ថ្ងៃទី24 ខែសីហា (ម៉ោងក្នុងតំបន់)។ រដ្ឋាភិបាលស្រុកបាននិយាយថា ពួកគេបានទទួលរបាយការណ៍ថាមានចំនួនជាក់លាក់។ ពេលទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌបានចុះដល់កន្លែងកើតហេតុភ្លាមៗ ។ ក្រោយពីពិនិត្យស្លាកស្នាមនៅកន្លែងកើតហេតុ សមត្ថកិច្ចបានសន្និដ្ឋានជាជំហានដំបូងថា កំពែងធំខូចដោយសារការជីកជាមួយគ្រឿងចក្រធំៗ។
ពេលដើរល្បាតតាមផ្លូវ ប៉ូលិសបានរកឃើញថា បុរសអាយុ ៣៨ឆ្នាំ និងស្ត្រីអាយុ ៥៥ឆ្នាំម្នាក់ បានប្រើអេស្កាវ៉ាទ័រទម្លុះជញ្ជាំងមហាកំពែង ដើម្បីបើកផ្លូវឆ្លងកាត់។
អាជ្ញាធរបាននិយាយថា សកម្មភាពរបស់អ្នកស្រុកទាំងពីរបានបណ្តាលឱ្យខូចខាត “ដែលមិនអាចជួសជុលបាន” បាត់បង់ភាពសុចរិត និងសុវត្ថិភាពការងារជញ្ជាំងនៅទីនេះ។
យោងតាម CNN តំបន់នេះត្រូវបានគេស្គាល់ថាជាមហាកំផែងទី 32 គឺជាជញ្ជាំងនិងប៉មយាមមានតាំងពីសម័យរាជវង្សមីង (1368-1644) ហើយត្រូវបានចុះបញ្ជីជាវិមានវប្បធម៌ថ្នាក់ខេត្ត។
មហាកំផែងចិនត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌពិភពលោកដោយអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ក្នុងឆ្នាំ ១៩៨៧។
យោងតាមសារព័ត៌មានចិន នេះមិនមែនជាលើកទីមួយទេ ដែលមហាកំផែងត្រូវបានខូចខាត។ ប្រហែល 30% នៃមហាកំផែងបានបាត់ទៅវិញតាមពេលវេលាដោយសារតែលក្ខខណ្ឌធម្មជាតិមិនល្អ ក៏ដូចជាមនុស្សនៅក្បែរនោះលួចឥដ្ឋដើម្បីសាងសង់ផ្ទះ។
ជាឧទាហរណ៍ កាលពីឆ្នាំ ២០១៦ អ្នកភូមិនៅតំបន់ភាគខាងជើងនៃទីក្រុងប៉េកាំង ដែលជាកន្លែងមហាកំផែងរបស់ប្រទេសចិន បានលួចយកឥដ្ឋនិងចម្លាក់ប្រវត្តិសាស្ត្រទៅលក់ឱ្យអ្នកទេសចរក្នុងតម្លៃ ៣០-៥០ យ័ន ៕ ដោយធីរីណា
រូបថត: quancha