បារាំង ហាមប្រាមនិស្សិតស្រីអ៊ីស្លាមស្លៀកឈុត abaya ចូលរៀន

ចែករំលែក៖

សិស្សនិស្សិតបារាំង បានចាប់ផ្តើមចូលរៀនវិញនៅថ្ងៃទី៤ខែកញ្ញា ហើយកាលពីថ្ងៃទី ២៧ខែសីហា រដ្ឋមន្ត្រីក្រសួងអប់រំបារាំង លោក Gabriel Attal បានប្រកាសថា ប្រទេសនេះបានសម្រេចហាមប្រាម សិស្ស និស្សិតស្រី ស្លៀកឈុត abaya ចូលរៀន ដើម្បីធានាការអនុវត្តច្បាប់ទម្លាប់នៅក្នុងការអបរំ។

សារព័ត៌មាន AFP បានដកស្រង់សំដីរដ្ឋមន្ត្រីបារាំងបានបញ្ចាក់នៅថ្ងៃ ទី៥ ខែកញ្ញា ថា សាលាបារាំងបានបញ្ជូនក្មេងស្រីរាប់សិបនាក់ទៅផ្ទះវិញ សម្រាប់ការបដិសេធមិនផ្លាស់ប្តូរ សម្លៀកបំពាក់ អាបាយ៉ា (abaya) របស់ពួកគេ ដែលជាសម្លៀកបំពាក់ពាក់របស់ស្ត្រីមូស្លីម នៅថ្ងៃដំបូងនៃឆ្នាំសិក្សា
លោក Gabriel Attal បានប្រាប់វិទ្យុ BFM ថា នៅក្នុងការប្រឆាំងនឹងការហាមឃាត់លើការស្លៀកពាក់បែបអ៊ីស្លាម ក្មេងស្រីជិត ៣០០នាក់ បានបង្ហាញខ្លួននៅព្រឹកថ្ងៃចន្ទដោយពាក់អាវអាបាយ៉ា។
ទោះយ៉ាងណា លោកបាននិយាយថា ពួកគេភាគច្រើនបានយល់ព្រមផ្លាស់ប្តូរសម្លៀកបំពាក់ ប៉ុន្តែ ៦៧ នាក់ទៀត មិនព្រមទេ ហើយត្រូវបានបញ្ជូនទៅផ្ទះវិញ។
រដ្ឋាភិបាលបារាំងបានប្រកាសកាលពីខែមុនថា ខ្លួននឹងហាមប្រាមអាបាយ៉ា នៅក្នុងសាលារៀន ដោយនិយាយថា វាបានបំពានច្បាប់នៃលទ្ធិសាសនានិយមក្នុងវិស័យអប់រំ ដែលបានឃើញរួចមកហើយ នូវការហាមប្រាមទទូលក្រមារ ក្រោមហេតុផលថាវាតំណាងឱ្យការបង្ហាញអំពីទំនាក់ទំនងសាសនា៕

...

រូប​ថត​: TTXVN-VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print