មានករណីឃាតកម្ម ពេលកំពុងដេញ ជនរងគ្រោះក៏បានធ្លាក់ពីលើម៉ូតូបណ្តាលអោយស្លាប់ មូលហេតុទំនាស់ក្មេងទំនើង

ចែករំលែក៖

ខេត្តតាកែវ ៖  នៅថ្ងៃអង្គារ ០៥រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័កព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែ កញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៥និង០០នាទី មានករណីឃាតកម្ម មួយករណី កើតឡើងនៅភូមិទួលចារ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ បង្កឡើងដោយជនសង្ស័យពីរនាក់ មានឈ្មោះ អៀ សាន់យូ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិដីក្រហម ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មុខរបរសិស្ស និងឈ្មោះ សោត ហួលីហេង ភេទប្រុស អាយុ១២ឆ្នាំ រស់នៅភូមិក្រាំងរហូត ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មុខរបរសិស្ស។

សមត្ថកិច្ច នគរបាលខេត្តតាកែវបានអោយដឹងថា : ជនសង្ស័យទាំងពីរនាក់ខាងលើ ជិះម៉ូតូម៉ាកហុងដាឌ្រីម C១២៥ ពណ៍ខ្មៅ ស៊េរីឆ្នាំ២០២០ គ្មានផ្លាកលេខ ធ្វើសកម្មភាពដេញវាយ ទៅលើជនរងគ្រោះឈ្មោះ រិត កុសល់ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិត្រពាំងចំការ ឃុំ ត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ខណៈពេលកំពុងដេញ ជនរងគ្រោះក៏បានធ្លាក់ពីលើម៉ូតូ បណ្តាលអោយ ស្លាប់នៅកន្លែងកើតហេតុតែម្តង (ជនរងគ្រោះជិះម៉ូតូម៉ាកសង់ C១២៥ ពណ៍ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខ តាកែវ ១Z.៦០៤៣ ដែលមានឈ្មោះ មឿន ប៉េងហេង ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិត្រពាំងស្ទង ឃុំរវៀង ស្រុក សំរោង ខេត្តតាកែវ ជាអ្នកឌុប ) ។ មូលហេតុទំនាស់ក្មេងទំនើង ។

ក្រោយពីទទួលបានព័ត៌មាន ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ទោ ស្នងការ និងមាន ការសម្របសម្រួលពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកសំរោង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង បានចុះដល់កន្លែងកើតហេតុ និងបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ អៀ សាន់យូ  ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ដោយឡែកឈ្មោះ សោត ហួលីហេង ត្រូវបានអនុញ្ញាតនៅក្រៅឃុំ ដោយសារជាអនីតិជន  ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print