រថយន្តនិងស៊េរីទំនើប បើកបត់ឆ្លងផ្លូវ លឿនបួងចង្កូតមិនទាន់ជ្រុលបុកបង្គោលភ្លើងស្តុបសញ្ញាស្មើជើង រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ: រថយន្តស៊េរីទំនើបម៉ាកសែដេសមួយគ្រឿងបើកបត់ឆ្លងផ្លូវក្នុងល្បឿនលឿនបួងចង្កូតទាន់ជ្រុលបុកបង្គោលភ្លឺស្តុបសញ្ញាស្មើជើង បណ្ដាលឲ្យរងការខូចខាតសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើនឡើងកាលពីវេលាម៉ោង ១២និង ១០ នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៣ នៅត្រង់ចំណុចមុខក្រសួងប្រៃសណីយ៍ តាមបណ្តោយ ផ្លូវព្រះមុនី្នវង្ស កែងនិងផ្លូវ ៩៦ ស្ថិតក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកសឺដេសមួយគ្រឿង ពណ៌សមិនចាំស្លាកលេខដោយម្ចាស់ដោះយកទៅបាត់ បើកបរធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនី្នវង្ស ទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃមកផ្លូវ៩៦ ក្នុងល្បឿនលឿន បួងចង្កូតមិនទាន់ក៍ជ្រុលបុកបង្គោល ភ្លើងស្តុបសញ្ញាស្មើជើងបណ្ដាលឲ្យទ្រេតនិងដាច់ធ្លាក់អំពូលចុះមកក្រោម ត្រូវបានម្ចាស់រថយន្តរើសយកមកទុកក្នុងរថយន្ត ហើយនាំគ្នាចេញពីកន្លែងកើតហេតុបាត់ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីវិញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

...

ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print