ខុទ្ទកាល័យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្ដីជូនដំណឹង ស្ដីពីការអាន សរសេរនាម និងគោរមងារ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី

ចែករំលែក៖

ភ្នំពេញ : ខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សម្តេច ឯកឧត្តម លោកជំទាវ លោក លោកសី គ្រប់ក្រសួង ស្ថាប័នរដ្ឋ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មេត្តាជ្រាបអំពីការអាន សរសេរនាម និងគោរមងារ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រី្ត ដូចតទៅ ៖

១-គោរមងារទាំងសុ្រង

“សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត”

២-ចំពោះលិខិតបទដ្ឋាន៖

ត្រង់ចំណុចចាប់ផ្ដើមដែលសរសេរឈ្មោះ និងមុខងារគម្យជន (អ្នកទទួល) ត្រូវសរសេរ គោរមងារ ព្រមទាំងនាម ពេញទាំងស្រុងរបស់សម្ដេច និងនៅវាក្យខណ្ឌទី១នៃលិខិត។ ឧទាហរណ៍៖

– សូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្ត នៃ ព្រះរាជាណាចក្រកម្ពុជា

– ខ្ញុំបាទមានកិត្តិយសសូមគោរពជម្រាបជូន សម្ដេចមហាបវរធិបតីនាយករដ្ឋមន្តី មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា……

នៅតាមវាក្យខណ្ឌ និងឃ្លាជាបន្តបន្ទាប់ អាចសរសេរបំព្រួញត្រឹម «សម្ដេចធិបតី នាយករដ្ឋមន្ត្រី» ឬ «សម្ដេចធិបតី» បាន។ នៅវាក្យខណ្ឌបញ្ចប់ សូមសរសេរគោរមងារ និង នាមទាំងអស់ឡើងវិញម្តងទៀត មុននឹងបញ្ចប់សេចក្ដីនៃលិខិតបទដ្ឋាននោះ។

៣-ចំពោះការអានសុន្ទរកថា និងការហៅក្នុងការនិយាយ

សូមអាន ឬហៅដូចគ្នានឹងការសរសេរលិខិតបទដ្ឋានខាងលើ ប៉ុន្តែសម្រាប់ផ្នែកបន្តរហូតដល់ចប់ន័យអាចអាន ឬហៅដោយបំព្រួញ នាយករដ្ឋមន្តី» ឬ «សម្ដេចធិបតី»។

៤-ចំពោះមុខងារសម្ដេចធិបតី «សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា »

ឬ “សម្ដេចធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា» ។ ខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា សង្ឃឹមថានឹងទទួលបាននូវការសហការប្រកបដោយប្រសិទ្ធភាព ពីសំណាក់សម្ដេច
ឯកឧត្តម លោកជំទាវ លោក លោកស្រី គ្រប់ក្រសួង ស្ថាប័នរដ្ឋ និងអាជ្ញាធរមូលដ្ឋានគ្រប់ លំដាប់ថ្នាក់ ចំពោះសេចក្តីជូនដំណឹងនេះ៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print