លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ : នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម :

១- គេថានៅកម្ពុជាម្ចាស់អាជីវកម្មខ្នាតតូចជំពាក់បំណុលមីក្រូហិរញ្ញវត្ថុ = បើនៅប្រទេសធំៗពលរដ្ឋម្នាក់ៗជំពាក់បំណុលទាំងអស់តាំងពីទិញផ្ទះ ឡានជិះ ម៉ាស៊ីនត្រជាក់ គ្រឿងប្រើប្រាស់ក្នុងផ្ទះ ធានារ៉ាប់រងរស់នៅ ពន្ធផ្ទះ ពន្ធឡាន ពន្ធផ្លូវ ។ល។
២- រឿងតម្លៃទំនិញឡើងថ្លៃនៅគ្រប់ប្រទេសលើពិភពលោក = ចាប់តាំងពីមានសង្គ្រាមរុស្សី – អ៊ុយក្រែន និងកូវីដ១៩មក។
៣- នៅពេលបោះឆ្នោតដោយគ្មានភ្លើងទៀនពួកគេថាជាការបោះឆ្នោតក្លែងក្លាយ = តែក្រោយការបោះឆ្នោតហើយបង្កើតរដ្ឋសភានិងរាជរដ្ឋាភិបាលថ្មីរួច តើជាការបោះឆ្នោតក្លែងក្លាយឬបោះឆ្នោតពិត?
៤- បើខ្លាចមានជម្ងឺផ្សេងៗច្រើនក្នុងខ្លួនមិនត្រូវដើរតាមទណ្ឌិតមេឧទ្ទាមក្រៅច្បាប់នាំឲ្យជាប់គុកទេ = នៅពេលជាប់គុកអត់មានទណ្ឌិមេឧទ្ទាមក្រៅច្បាប់មកអើតទេ?
៥- ទាហ៊ានអាមេរិកម្នាក់នៅកូរ៉េខាងត្បូងដែលរត់ចូលទៅកូរ៉េខាងជើង = ដោយសារតុកស៊ិកនឹងការរើសអើងជាតិសាសន៍នៅក្នុងកងទ័ព?
៦- ដល់ទប់មិនឈ្នះពីការបង្កើតរាជរដ្ឋាភិបាលមិនបាន = វិទ្យុអាស៊ីសេរីបែរជាមកនិយាយវាយប្រហារពីការតែងតាំងមន្ត្រីទៅវិញ?
៧- វិទ្យុអាស៊ីសេរីអស់ក្បួនវាយប្រហារលើគណបក្សប្រជាជនកម្ពុជា = បែរជាលើករឿងផ្ទាល់ខ្លួនមន្ត្រីម្នាក់ៗមកនិយាយបង្កាច់បង្ខូចដោយបង្កើតគុណវិបត្តិមកពង្រីកដើម្បីបំភាន់មតិសាធារណៈ។
៨- តាមរដ្ឋធម្មនុញ្ញសម្បត្តិធម្មជាតិជារបស់រដ្ឋ = ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ។
៩- គណៈកម្មាធិការជាតិកិច្ចការព្រំដែនឬរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការព្រំដែន ត្រូវការចំណាយថវិកាតាមការចាំបាច់ក្នុងកិច្ចការងារ = មិនមែនបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនដើម្បីបំផ្លាញថវិការរដ្ឋដូចអាក្រុមឧទ្ទាមក្រៅច្បាប់ចាំតែនិយាយមួលបង្កាច់ទេ។
១០- ការមានគោរមងារចំពោះមន្ត្រីរាជរដ្ឋាភិបាល = តែងតែមាននៅក្នុងប្រទេសអនុវត្តរបបរាជានិយមតាំងពីបុរាណមក ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print