ស្វែងយល់ពីរោគសញ្ញា និងមូលហេតុនៃការរលូតកូន!

ចែករំលែក៖

ភ្នំពេញ : រលូតកូន គឺជាការខ្ជាក់ចេញនៃទារកឬគត៌ពីស្បូនមុន ២៤សប្តាហ៍ ទោះជាគត៌ឈប់វិវត្តន៏ ឬទារកនៅរស់ក៏ដោយ

ហើយយើងត្រូវញែកដាច់ពីគ្នារវាង៖
– ការរលូតកើតឡើងនៅត្រីមាសទី១: ជាញឹកញាប់មូលហេតុមកពីកូនខ្លួនឯង (d’origine ovulaire)
– ការរលូតកើតឡើងនៅត្រីមាសទី២: មូលហេតុពីស្បូន (d’origine Utérine) កើតឡើងច្រំដែល (Volontiers Récidivants)
– ការរលូតកើតឡើងនៅពេលដែលស៊ុតលែងលូតលាស់: ទាក់ទងទៅនឹងភាពមិនប្រក្រតីនៃក្រូម៉ូសូម (anomalie chromosomique) ឬ ឆ្លងរោគ (Cause infectieuse) ។

ក) រោគសញ្ញាគ្លីនិច៖
រោគសញ្ញាមានពីរដំណាក់កាលបន្តបន្ទាប់
១) គំរាមរលូត មានសញ្ញាដូចជា ៖
– ធ្លាក់ឈាម តិច ឫច្រើន ប្រសិនជាពណ៍ខ្មៅជាករណីស៊ុតលែងលូតលាស់
– ឈឺពោះ តិច ឫខ្លាំង ដែលបណ្តាលមកពីស្បូនកន្រ្តាក់
២) កំពុងរលូត (Avortement en cours) មានសញ្ញាដូចជា ៖
– ធ្លាក់ឈាមខ្លាំង, ច្រើន
– ឈឺពោះ ញឹក, ខ្លាំង
– មាត់ស្បូនបើកខ្ជាក់កូនមកក្រៅទ្វារមាស

ខ) ផលវិបាក៖
គត៌រលូតនៅដំណាក់កាលដំបូង (Précose) កំរអោយផលវិបាកណាស់ក្នុងករណីរលូតមិនអស់ តម្រូវឲ្យធ្វើការបូមសំអាត (Curetage)។

គ) មូលហេតុ ៖
១) បណ្តាលមកពីស៊ុត (Les causes ovulaires)
– កត្តាកូនភ្លោះ
– ការជំរុញបង្កកំណើត
– កូនពង
– ភាពមិនប្រក្រតីនៃក្រូម៉ូសូម (50% -60%)
២) មូលហេតុពីស្បូន
– ស្បូនខុសប្រក្រតី
– ស្បូនព្រែក
– ស្បូនតូច
– ស្បូនដុះសាច់ (Myome, Synéchies, Polype fibreux)
– មាត់ស្បូនចំហរ
៣) កត្តាឆ្លងរោគ (Les causes infectieuses)
– រោគផ្តាសាយ
– រលាកបំពង់ក
– គ្រុនពោះវៀន
– រោគសង្គម (MST)
– រោគឆ្លងបង្កដោយ Listériose, Colibacilles, Streptocoques, Mycoplasme, Chlamydia, Toxoplasmose។
៤) កត្តាអរម៉ូន (Les causes hormonales)
– ជំងឺពក-ក
– លើស អង់ដ្រូសែន
– កង្វះលុយតេអាល់
៥) កត្តាទូទៅ (Les causes généfales)
– ជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ
– មានផ្ទៃពោះញឹកញាប់
– បាក់កំលាំង (Surmenage)
– ធ្វើដំណើរផ្លូវឆ្ងាយពេក
– កត្តាផ្លូវចិត្ត (Psy chique)
– កត្តាភាពស៊ាំ (Immunologique)

ឃ) បង្ការ និងព្យាបាល៖
១) ករណីគម្រាមរលូតត្រូវ
– សម្រាកពីការងារ
– បំបាត់ការកន្ត្រាក់ស្បូន (Antispasmodique)
– ព្យាបាលដោយអរម៉ូន
២) ករណីកំពុងរលូត: បើមានការធ្លាក់ឈាមច្រើន មានការឈឺពោះខ្លាំង និងគត៌មានអាយុលើសពី ១០សប្តាហ៍ត្រូវធ្វើការបូមសម្អាត (Curetage)។

” ដើម្បីបង្ការ ករណីរលូតកូនញឹកញាប់ ត្រូវមកជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសសម្ភពនិងរោគស្រ្តីនៃមន្ទីរពេទ្យកាល់ម៉ែត មុននិងកំឡុងពេលចាប់ផ្តើមមានគត៌នៅត្រីមាសដំបូង។ ” នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print