Update ៖ កម្លាំងនគរបាលខណ្ឌដូនពេញ ត្រៀមបញ្ជូនក្រុមជនសង្ស័យ ៤នាក់ ទៅកាន់តុលាការ បន្ទាប់ពីបានយកដកស្រា ព្រួតវ័យទៅលើយុវជនម្នាក់នៅមុខហាង នឹក EX ស្ទើរស់ស្ទើស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមជនសង្ស័យចំនួន៤នាក់ ដែលបាន យកដបស្រាវាយ ប៉ុនប៉ងសម្លាប់ ទៅលើយុវជនម្នាក់ ដែលដើទៅឃាត់ស្រីៗវាយគ្នានោះ ពេលនេះសមត្ថកិច្ចឃាត់ខ្លួនបានទាំង៤នាក់ ហើយកំពុងធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ត្រៀមបញ្ជូនទៅកាន់តុលាការ។

ជនរងគ្រោះមាន ឈ្មោះ ម៉ៅ ម៉េងហុង អាយុ១៩ឆ្នាំ ភេទប្រុស មិនបញ្ចាក់ទីលំនៅ មុខរបរធ្វើការរោងការ ។ ចំណែកក្រុមជនសង្ស័យ សមត្ថកិច្ចមិនទាន់បញ្ជាក់ពីអត្តសញ្ញាណនៅឡើយ។

សូមរំលឹកថា កាលពីវេលាម៉ោង៨:២០នាទីយប់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ជនសង្ស័យឃាតក ព្រួតគ្នាសម្លាប់បុរសម្នាក់ នៅមិចក្លឹបកម្សាន្ត នឹក EX នៅក្នុង សង្កាត់ចតុមុខ មូលដ្ឋានខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយសារមូលហេតុចាក់ចម្រៀងឌឺដងគ្នា ហើយក្រុមជនសង្ស័យក៏ធ្វើសកម្មភាព យកដបស្រាវ័យប្រហារទៅលើជនរងគ្រោះតែម្តង។

តាមការបញ្ជាក់ពី ជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅពេលពេលកើតហេតុ នៅមុខហាង នឹកEX រូបគាត់ជាជនរងគ្រោះ បានស្គាល់គ្នាជាមួយក្រុមជនសង្ស័យ ទាំងនោះ តែមិនបានស្និតស្នាលគ្នានោះទេ ពេលនោះមានស្រីៗមួយក្រុមបាន ប្រើហិង្សាទៅលើនារីម្នាក់ រូបគាត់ជាជនរងគ្រោះក៏បានដើទៅក្នុងគោលបំណងទៅហាមស្រីៗនោះដើម្បីឈប់វាយគ្នា ខណៈដើទៅដល់មុខក្រុមជនឃាតក ពួកគេក៏បានយកដកស្រា វាយចំក្បាលគាត់បណ្តាលឲ្យសន្លប់បាត់ស្មារតី ហើយក្រុមជនសង្ស័យទាំងនោះ បានបន្តវាយរូបគាត់ស្ទើរស្លាប់ស្ទើររស់ បញ្ជូនទៅកាន់មន្ទីពេទ្យដើម្បីសង្គ្រោះបន្ទាន់ ។ តែបច្ចុប្បន្ននេះរូបគាត់ជាជនរងគ្រោះបានចេញពីមន្ទីពេទ្យថើម្បីព្យាបាលជំងឺរបួសនៅផ្ទះហើយ។

...

ចំណែកជនសង្ស័យទាំង៤នាក់នោះ ដែល​ប៉ុនប៉ង​សម្លាប់​ផ្ដាច់​ផ្ដិលជីវិតជនរងគ្រោះនោះ​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ដូនពេញ​ឃាត់ខ្លួន​បានហើយ​ បច្ចុប្បន្ន​នគរបាល​កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​ក្រុម​ឃាតក​ទៅតុលាការ​ចាត់ការ​បន្តតាមនិតិវិធីច្បាប់​ ។ “កុំខ្លាំងអានួន ដេកគុកអានាង “… មិនខំរៀនសូត្រ ក្លាយជាកូនល្អ ពលរដ្ឋល្អទេ បែជាមកនាំគ្នាពពាក់ពពូន ធ្វើជាបងតូច បងធំ ក្រុមក្មេងទំនើង ពាល ខូចអនាគត អស់ ៕ ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print