អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ អញ្ជើញចុះត្រួតពិនិត្យសាលាបើកបរចំណុះទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការដ្ឋាន

ចែករំលែក៖

ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចុះត្រួតពិនិត្យអង្គភាពសាលាបើកបរ ចំណុះទីចាត់ការចលនូប្បត្ថម្ភ ដែលមានទីតាំងនៅភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។

មានមតិក្រោយពីបានស្ដាប់ សេចក្ដីរាយការណ៍របស់ឧត្ដមសេនីយ៍ត្រី ប៉ុល សុវណ្ណឌី នាយកសាលាបើកបររួចមក នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានលើកសរសើរដល់ការខិតខំប្រែងកសាងសមិទ្ធផលនានារបស់សាលានាពេលកន្លងមក និងស្នើឱ្យបន្តយកចិត្តទុកដាក់គ្រប់គ្រងវិន័យចំពោះសិក្ខាកាមឱ្យបានល្អ សំដៅទទួលបានគុណភាពក្នុងការហ្វឹកហ្វឺន។

ជាមួយនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានផ្ដាំផ្ញើ និងណែនាំឱ្យសិក្ខាកាម គោរពវិន័យ បទបញ្ជា និងយកចិត្តទុកដាក់រៀនសូត្រក្រេបយកចំណេះដឹងពីយោធារ្យ ដើម្បីបម្រើការជូនអង្គភាព និងការពារសុខ សន្តិភាពជូនជាតិមាតុភូមិរបស់យើង៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print