ផ្ដន្ទាទោសបុគ្គលិកក្រុមហ៊ុនឯកជនម្នាក់ដាក់ពន្ធនាគារ១០ឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ អតីតបុគ្គលិកក្រុមហ៊ុនឯកជនម្នាក់ ត្រូវបានចៅក្រមសសលាដំបូងរាជធានីភ្នំពេញប្រកាសសាក្រមសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់១០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ « ប៉ុនប៉ងឃាតកម្ម» យកដែកស្រួចចាក់បុរសម្នាក់បណ្ដាលអោយមានរបួសធ្ងន់ធ្ងរ ។

ជនជាប់ចោទដែលតុលាការផ្ដន្ទាទោដនេះ ឈ្មោះ សេន អាត ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅចំណុចផ្លូវ៣៧១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

រឿងក្ដីប៉ុនប៉ងឃាតកម្មនេះត្រូវបានលោកស្រីចៅក្រម គឹម សុគន្ធា និងលោកស៊ន មុនី ជាតំណាងអយ្យការលើកយកបើកសវនាការកាលពីថ្ងៃទី ២២ខែសីហា ឆ្នាំ២០២៣កន្លងទៅ និងសម្រេចប្រកាសសាលក្រមនាថ្ងៃទី ០៦ខែកញ្ញា ឆ្នាំ២០២៣នេះ ។

នៅក្នុងសវនាការ ជនជាប់ចោទបានសារភាពថាខ្លួនពិតជាបានយកដែកស្រួចចាក់ទៅលើជនរងគ្រោះមែនដោយសារជនរងគ្រោះមកលួចយកអីវ៉ាន់ពីកន្លែងខ្លួនយាមច្រើនដងមកហើយ លុះដល់ច្ងៃកើតហេតុខ្លួនទាន់កំពង់លួចទៀតក៏មានការបរតាយប្រតប់គ្នាហើយខ្លួនក៏ចាក់ជននោះមួយដែកស្រួចបណ្ដាលអោយមានរបួសទៅ នៅចំណុចការ៉ាស់សាំងPTT ផ្លូវ៣៧១ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៩ម៉០០នាទី ។

...

ជនរងគ្រោះឈ្មោះ យាន ឡាយ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវ៧០៥ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ រើសអេតចាយ ។
ក្រោយកើតហេតុក៏ត្រូវប៉ូលីសចាប់ខ្លួនបញ្ជូនឡើងតុលាការឃុំខ្លួនដល់បច្ចុប្បន្ន ៕ ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print