ក្មេងទំនើងពីរក្រុម​បើកឆាកប្រយុទ្ធគ្នាផ្អេីលពេញបឹងកក់​ ត្រូវកម្លាំងនគរបាលចាប់ឃាត់ខ្លួនបានជិត១០នាក់

ចែករំលែក៖

ភ្នំពេញ​ ៖​ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអន្តរាគមន៍ពិសេស បន្តអនុវត្តតួនាទី ភារកិច្ចល្បាតតាមគោលដៅ ត្រៀមអន្តរាគមន៍បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើស ក៏ដូចជាការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ម៉ោង​ ។ ជាក់ស្ដែង​នាវេលាម៉ោង ១រំលងអាធ្រាតឈានចូលថ្ងៃទី០៨​ ខែកញ្ញា​ ឆ្នាំ២០២៣​នេះ​ មានក្មេងទំនើងពីរក្រុមដេញវាយគ្នាផ្អើលពេញក្នុងបរិវេណបឹងកក់​ សង្កាត់ស្រះចក ខណ្ឌដូនពេញ​ ភ្លាមៗកម្លាំងជំនាញ​ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ ក៏បានធ្វេីការឃាត់ខ្លួនបានប្រមាណជិត១០នាក់​ភ្លាមៗ​ ។

​ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ ដំបូងមានយុវជនមួយក្រុមមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងចេញពីម្តុំមន្ទីពេទ្យលោកសង្ឃឆ្ពុះទៅអង់តែនទួលគោក​ ខណះពេលជិះមកដល់ស្រាប់តែមានយុវជនមួយក្រុមទៀតជាក្រុមមានគ្នា៧ទៅ៨នាក់ជិះម៉ូតូជាច្រើនគ្រឿងបានជិះមកក្បែរួចក៏យកជើងធាក់ម៉ូតូទៅលេីក្រុមយុវជនមានគ្នា៤នាក់​ខាងលេី (ដោយមិនដឹងថា​ យុវជនពីរក្រុមនេះមានជម្លោះអ្វីនិងគ្នានោះទេ​) ភ្លាមនោះដែរក៏កើតជាជម្លោះដេញវាយគ្នាពេញផ្លូវរហូតទៅដល់ក្នុងបរិវេណក្នុងបឹងកក់ក្បែផ្លូវរថភ្លើងបណ្តាលឲ្យភាគីទាំងសងខាងខ្លះមានដុំថ្ម​ ខ្លះទៀតមានទាំងខ្សែរក្រវ៉ាត់បានវាយប្រតាយប្រតប់និងគុបគ្នាផ្អើលពេញក្នុងបរិវេនបឹងកក់​ ។ ស្របពេលនោះក៏មានកម្លាំងល្បាតរបស់សមត្ថកិច្ចមូលដ្ឋានខណ្ឌដូនពេញ​ បានធ្វេីការឃាត់ខ្លួនក្មេងទំនើងទាំង២ក្រុមនោះរួមទាំងវត្ថុតាងភ្លាមៗផងដែរ​ ។
​ បច្ចុប្បន្ន​ សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនក្មេងទំនើងទាំងពីរក្រុមនោះនឹងវត្ថុតាង​ ព្រមទាំងម៉ូតូជាច្រើនគ្រឿងយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ ដើម្បីសួរនាំបន្តចាត់ការតាមនីតិវិធី​ ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print