ក្រសួងការបរទេសថៃបានប្រកាសកាលពីយប់ថ្ងៃទី៣០ ខែមិថុនា ថា អាមេរិកបានលុបថៃចេញពីបញ្ចីឈ្មោះជាប្រទេសដែលត្រូវតាមដានពីសកម្មភាពជួញដូរមនុស្ស។
តាមការប្រកាសរបស់ក្រសួងការបរទេសថៃបានបញ្ចាក់ថា ក្រសួងការបរទេសអាមេរិកបានដំឡើងកម្រិតពីទី២ទៅទី៣នៅក្នុងរបាយការណ៍ប្រចាំឆ្នាំពីសកម្មភាពជួញដូរមនុស្ស។ កម្រិតទី១ជាកម្រិតធ្ងន់ត្រូវតាមដាន់ និងទី២ធូបន្តិច និងទី៣និងត្រូវរួចផុតពីសកម្មភាពតាមតានការជួញដូរមនុស្ស។
តាមក្រសួងការបរទេសថៃ បានឲ្យដឹងថា សកម្មភាពខាងលើរបស់អាមេរិកបានបង្ហាញពីទំនាក់ទំនងរវាងអាមេរិកនិងថៃកាន់តែប្រសើរឡើងក្រោយពេលថៃបានអនុវត្តពេញលេញក្នុងការទប់ស្កាត់សកម្មភាពជួញដូរមនុស្សបានយ៉ាងល្អ។
កន្លងមកទីក្រុងបាំងកកបានស្នើរដល់អាមេរិកដោយផ្ទាល់ក្នុងការលុបឈ្មោះថៃចេញពីបញ្ចីប្រទេសជួញដូរមនុស្ស។
តាមអ្នកឯកទេសវិភាគ ការដែលអាមេរិកលុបថៃចេញពីបញ្ជីខ្មៅ ជាប្រទេសត្រូវតាមដាន់ពីសកម្មភាពជួញដូរមនុស្ស ខាងលើជាជំហ៊ានដ៏ល្អប្រសើរ ក្រោយពេលប្រឈមមុខតានតឹងជាមួយអាមេរិកបន្ទាប់ពីការធ្វើរដ្ឋប្រហារយោធាឆ្នាំ២០១៤៕
ប្រែសម្រួល៖ សាធី