ភ្នំពេញ៖ លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅបានដឹកនាំក្រុមយុវជនកាកបាទក្រហមកម្ពុជា និងមន្ត្រីសាលាខណ្ឌបាននាំយកអំណោយទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរាចំនួន២ភូមិស្មើនិង១៧គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន៣០គីឡូក្រាម ម៊ីយើងចំនួន១កេះ ត្រីខកំប៉ុងចំនួន១យួរ មុង មួយ សារ៉ុង១ ក្រម៉ា១ ភួយមួយ និងថវិកា ចំនួន២ម៉ឺនរៀល កាលពីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិអណ្តូង និងភូមិជម្រៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
ថ្លែងនៅក្នុងឱកាសនោះ លោកសុខ សម្បត្តិ អភិបាល នៃគណៈខណ្ឌព្រែកព្នៅហានលើឡើងថា ទោះជាអំណោយទាំងនេះតិចតួចក៏ពិតមែន តែក៏អាចជួយសម្រួលដល់ការខ្វះខាតបានមួយគ្រាផងដែរ ។ លោក សុខ សម្បត្តិ បន្តទៀថា បច្ចុប្បន្នក្រោយរំដោះប្រទេសឲ្យរួចពីរបបកុម្មុយនីស ខ្មែរក្រហមមក ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំរបស់សម្តេចទាំង៣ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ទើបបានស្តារប្រទេសឲ្យមានការអភិវឌ្ឍន៍ជឿនលឿន រីកចំរើនគ្រប់វស័យ ជាពិសេសវិស័យទេសចរណ៍រហូតធ្វើឲ្យសហគមន៍អឺរ៉ុបនាំគ្នាមកវិនិយោគទុនចូលមករកស៊ីបង្កើតបានរោងចក្រ សហគ្រាស ក្រុមហ៊ុនធំៗធ្វើឲ្យប្រជាពលរដ្ឋមានការងារធ្វើមានប្រាក់ចំណូលប្រចាំខែជួយសម្រួលដល់ជីវភាពគ្រួសារប្រសើររហូតមកដល់បច្ចុប្បន្ននេះ។
ក្នុងពេលចែកអំណោយនោះផងដែរ លោកសុខ សម្បត្តិ អភិបាលខណ្ឌបានសន្យាសាងសង់ផ្ទះមួយខ្នងជូនលោកយាយ ស៊ឹម កល់ អាយុ ៦៨ ឆ្នាំ ជាចាស់ជរា រស់នៅក្រោមដំបូលខ្ទមប្រក់ស្លឹក ចិញ្ចឹឹមចៅកំព្រា២នាក់ក្នុងបន្ទុករស់នៅជាមួយផងដែរ៕
ដោយ៖ ព្រែកជ័យ