លោកស្នងការខេត្តកំពត ៖ អ្វីដែលយើងខ្ញុំកំពុងធ្វើគឺសំដៅទៅលើក្រុមបងតូចបងធំ ដែលប្រមូលផ្តុំនៅតាមទីសាធារណៈដែលអាចបង្កជាបញ្ហាផ្សេងៗតែប៉ុណ្ណោះ !

ចែករំលែក៖

ខេត្តកំពត ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត កាលពីម្សិលមុិញបានបង្ហោះថា ៖ «ចាប់ពីយប់នេះតទៅ 07.09.23 ចាប់ពីម៉ោង 2 ទាបភ្លឺក្រុមប្អូនៗដែលមិនចេះសំរាន្តយប់ ( ក្មេងទំនើង ) និងត្រូវប្រមូលយកមកទុកអោយសំរាកនៅអធិការដ្ឋាន ពេលព្រឹកឡើងបានអោយឪពុកម្តាយធានាយកទៅលំនៅដ្ឋានវិញ វិធានការណ៏នេះនិងអនុវត្តទាំង 09 ក្រុងស្រុក ។ 07.09.23» ។ ក្នុងន័យនេះ កុំអោយយល់ច្រឡំមានន័យថា លោកបិទសិទ្ធសេរីភាព ទើបនៅល្ងាចនៅល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ លោកបានបញ្ជាក់ថា៖ អ្វីដែលយើងខ្ញុំកំពុងធ្វើគឺសំដៅទៅលើក្រុមបងតូចបងធំ ដែលប្រមូលផ្តុំនៅតាមទីសាធារណៈដែលអាចបង្កជាបញ្ហាផ្សេងៗតែប៉ុណ្ណោះ !

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានថ្លែងថា ៖ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនទាំងអស់ឡើងវិញ ពាក់ពន្ធ័ពត៏មានដែលខ្ញុំបានបង្ហោះកាលពីម្សិលមិញ ( ចាប់ពីម៉ោងពីរទាបភ្លឺសមត្ថកិច្ចនិងប្រមូលប្អូនៗដែលមិនចូលចិត្តសំរាន្តនៅពេលយប់យកមកទុកនៅអធិការ ) ។ ក្នុងការបង្ហោះនេះគឺមិនមានចេត្តនាក្នុងការបំបិទសិទ្ធសេរីភាពរបស់បងប្អូនណាម្នាក់នោះទេ ! អ្វីដែលយើងខ្ញុំកំពុងធ្វើគឺសំដៅទៅលើក្រុមបងតូចបងធំ ដែលប្រមូលផ្តុំនៅតាមទីសាធារណៈដែលអាចបង្កជាបញ្ហាផ្សេងៗតែប៉ុណ្ណោះ ! ហើយការងារនេះក៏យើងខ្ញុំធ្លាប់បានអនុវត្តកន្លងរួចមកហើយផងដែរ តើធ្លាប់មាននរណាម្នាក់ដែលត្រូវបានកំលាំងរបស់យើងយកទៅអធិការដោយមិនមានមូលហេតុដែរឬទេ ! ខ្ញុំសូមបញ្ជាក់ជូនឡើងវិញ យើងខ្ញុំខិតខំទាំងយប់ទាំងថ្ងៃគឺដើម្បីសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងសណ្តាប់ធ្នាប់ក្នុងសង្គមតែប៉ុណ្ណោះ សូមបងប្អូនកុំមានការយល់ច្រលំ ។ សង្ឃឹមថាបងប្អូននិងយល់អំពីកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចយើងខ្ញុំ ហើយខ្ញុំក៏សូមអធ្យាស្រ័យពីបងប្អូនដែលចូលចិត្តសិល្បៈសាក់លើដងខ្លួនផងដែរ ប្រសិនបើខ្ញុំនិយាយលើសលួសនូវប្រការណាមួយ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print