Update: បញ្ជូនខ្លួនឈ្មួញជួញដូរគ្រឿងញៀន ៥នាក់ទៅកាន់តុលាការ ពាក់ព័ន្ធបទល្មើគ្រឿងញៀន ជាង ៤ គីឡូក្រាម​

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជូនខ្លួនឈ្មួញជួញដូរគ្រឿងញៀន ៥នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់។

សូមបញ្ជាក់ថា ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោក ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ។

កាលពីថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៤ និង ១០ នាទី កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ សហការជាមួយសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១០) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សារីបុត្រ សត្យា នាយករងមន្ទីរ, លោក និងលោកវរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ ដោយមានការសម្របសម្រួលពី លោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានស្រាវជ្រាវ និងបង្ក្រាបនៅគោលទី១ នៅចំណុច លើផ្លូវល្បឿនលឿន គីឡូម៉េតលេខ៩៣ ភូមិទី៦ ឃុំយាយម៉ៅពេជ្យនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងគោលដៅទី២ នៅត្រង់ចំណុច ផ្លូវលេខ១១៥ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

លទ្ធផល :

ក.ឃាត់ខ្លួនជនសង្ស័យ ០៥នាក់ :

១. ឈ្មោះ KUANG ZUXIAN ភេទស្រី ជនជាតិចិន កំណើតៈ ០៩ កញ្ញា ១៩៩៧

២. ឈ្មោះ សឿន សៅរិ៍ណារិទ្ធ(SOEUN SAONARITH) ភេទប្រុស ជនជាតិខ្មែរ កំណើតៈ ២២ ធ្នូ ១៩៩០

៣. ឈ្មោះ ហែម សំណាង (HEM SAMNANG) ភេទប្រុស ជនជាតិខ្មែរ  កំណើតៈ ១៥ មេសា ១៩៨១

៤. ឈ្មោះ YAO XIPING ភេទប្រុស ជនជាតិចិន កំណើតៈ ១៥ សីហា ១៩៩៥

៥. ឈ្មោះ LI XU ភេទប្រុស ជនជាតិចិន កំណើតៈ ០៤ ឧសភា ១៩៩១

ខ.ចាប់យកវត្ថុតាង ៖

-សរុបរួមសារធាតុញៀនទម្ងន់ ៤គីឡូ ៦.៩៧ក្រាម

-រុក្ខជាតិក្រៀមទម្ងន់ ២០.២៨ក្រាម ។

-អាវុធខ្លីចំនួន ១ដើម

បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរ៕ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print