ទីតាំល្បែងសុីសងពីរកន្លែងថាសមត្ថកិច្ចយកលុយមួយលានរៀលប្រចាំខែបែរជាមកបង្ក្រាបយកលុយសម្រាប់សុីសងអស់ជាងមួយលានរៀលទៀតប្រាប់ថាចាំបើកលេងវិញនៅពេលក្រោយ

ចែករំលែក៖

ខេត្តកោះកុង៖ ល្បែងមាន់ជល់អនឡាញចំនួនពីរកន្លែងត្រូវបានគេបង្ហើបថាលោកអធិការស្រុកមួយទទួលសំណូកមួយលានរៀលក្នុងមួយខែពីម្ចាស់ទីតាំង

ដែលជាថ្នូរនិងបិទភ្នែកកុំធ្វើដឹងធ្វើលឺមិនបង្រ្កាបប៉ុនែ្តផ្ទុយទៅវិញបន្ទាប់ពីទទួលលុយរួចហើយបែជាបញ្ជា
កម្លាំងក្រោមឱវាទឲ្យចុះទៅចាប់សិន ដោយសន្យាថាកន្លះខែក្រោយនិងបានឲ្យបើកលេងវិញ។

ប្រភពមួយបានទម្លាយឲ្យដឹងថា លោកវរសេនីយ៍ទោ ជូង វណ្ណា អធិការនគរបាលស្រុកស្រែអំបិលនោះបាន​ទទួលយកលុយចំនួនមួយលានរៀលក្នុងមួយខែពីម្ចាស់ទីតាំងល្បែងមាន់ជល់អនឡាញ នៅដើមខែគឺថ្ងៃដាច់ខែចាស់ទី៣០ឬ៣១ជាថ្នូរបិទភ្នែកមិនចាត់វិធានបង្រ្កាប ។

ប៉ុនែ្តបន្ទាប់ពីទទួលយកលុយមួយលានមិនបានប៉ុន្មានថ្ងៃផងក៏ស្រាប់តែលោកអធិការរូបនេាះបានបញ្ជាឲ្យកូនចៅចុះទៅចាប់បង្ក្រាបនៅថ្ងៃទី២ខែកញ្ញាឆ្នាំ២០២៣នេះ ហើយបានសន្យាជាមួយម្ចាស់ទីតាំងល្បែងមាន់ជល់តាមអនឡាញនោះថាកន្លះខែក្រោយលោកនឹងឲ្យបើកលេងវិញហើយ ។

ទីតាំងដែលលោកអធិការនគរបាលស្រុកស្រែអំបិលយកលុយហើយ បែបជាចុះចាប់នោះមានទីតាំងស្ថិតនៅភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ។

ហើយនៅពេលចុះចាប់បង្ក្រាបនោះកម្លាំងរបស់លោកអធិការស្រុកស្រែអំបិលបានប្រមូលវត្ថុតាងយកទៅមួយចំអឹនកំពឹសដែរដោយមិនបានរាយការណ៍ទៅឲ្យថ្នាក់លើដឹងនោះទេ ក្រោយមកក៏ប្រគល់សម្ភារៈនោះមានទូរទស្សន៍ និងម៉ាស៊ីនកុំព្យូទ័រ សម្រាប់បម្រើឲ្យល្បែងមាន់ជល់ទូរទស្សន៍អនឡាញឲ្យម្ចាស់ដើមវិញ ភ្លាមដែរប៉ុន្តែលុយរឹបអូដបានពីអ្នកកាន់ប្រចាំការសម្រាប់ស៊ីសងនោះមានចំនួនមួយលានបួនសែនរៀលត្រូវកម្លាំងលោកអធិការដកហូតយកទៅបាត់មិនឃើញប្រគល់ឲ្យវិញទេ។

ប្រភពបានបង្ហើបបន្តទៀតថាសព្វថ្ងៃនេះទីតាំងបើកល្បែងមាន់ជល់តាមអនឡាញ និងឡូតូ កំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេងខ្លាំងណាស់មិន​ធ្លាប់ឃើញមានសមត្ថកិច្ចណាចាត់វិធានការបង្រ្កាបឡើយទើបតែពេលនេះស្រាប់តែបង្ក្រាបយកស្នារដៃបង្អួតរដ្ឋមន្ត្រីថ្មីហើយ។

បើតាមការសង្កេតទីតាំងល្បែងតាមអនឡាញដែលបើកលេងក្នុងស្រុកស្រែអំបឹលនោះមានចំនួន៣ទីតាំង .ទី១ ផ្លូវចូលផែថ្មីក្នុងភូមិត្រពាំង.ទី២ ក្បែរស្ពានទី២ក្នុងភូមិវាល និងទី៣ នៅខាងក្រោយផ្សារលើ ក្នុងភូមិស្រែអំបិល ដោយទាំងបីទីតាំងនេះស្ថិតនៅក្នុងឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ។

ពាក់ព័ន្ធនឹងការទម្លាយរឿងលោកអធិការនគរបាលស្រុកស្រែអំបិលដែលទទួលយកលុយ១លានរៀលក្នុងមួយខែពីម្ចាស់ល្បែងមាន់ជល់អនឡាញជាថ្នូរនិងបិទភ្នែកមិនចាត់វិធានបង្រ្កាបនោះអ្នកយកព័ត៌មានយើងបានទំនាក់ទំនងតាមទូរស័ព្ទទៅលោកវរសេនីយ៍ទោ ជូង វណ្ណា អធិការនគរបាលស្រុកស្រែអំបិលដែរសុំការបំភ្លឺ តែលោកឆ្លើយបដិសេធយ៉ាងខ្លីថាមិនបានទទួលលុយប្រចាំខែរនោះទេ ។

ឯរឿងចុះទៅចាប់នឹងដកហូតយកលុយសម្រាប់ស៊ីសងល្បែងមាន់ជល់ទូរទស្សន៍អនឡាញជាងមួយលានបួនសែននោះក៏លោកមិនដឹងដែរ ។

ចំពោះការបញ្ជាឲ្យកូនចៅចុះទៅនោះគ្រាន់តែចុះទៅអប់រំ ណែនាំតែប៉ុណ្ណោះ ។

ប៉ុនែ្តបើតាមវីដេអូកាមេរ៉ាសុវត្ថិភាព ហាក់បីដូចជាបង្ហាញថា លោកអធិការនគរបាលស្រុកស្រែអំបិល មិនមែនចុះទៅអប់រំណែនាំនោះទេ គឺកម្លាំងរបស់លោកអធិការចុះចាប់ដកហូតយកសម្ភារៈក្នុងទីតាំងនោះទាំងអស់ តែម្ដង ។

ចំពោះករណីល្បែងស៊ីសងតាមអនឡាញនោះមិនមានតែក្នុង​ស្រុកស្រែអំបិលប៉ុណ្ណោះតាមបណ្តារស្រុកក្រុងស្ទើរទូរទាំងខេត្តកោះកុងនោះទៅហើយដែលមានលេងបែបនេះដោយមិនមានការបង្ក្រាប។

ដែលបង្ករនាំឲ្យមានជម្លោះកើតអំពើហឹង្សារក្នុងគ្រួសារអំពើរបោកប្រាស់គ្រប់រូបភាពនិងចោរថែមទៀតផងនៅក្នុងតំបន់ដែលមានល្បែងសុីសងនោះ។

មហាជនមជ្ឈដ្ឋានជុំវិញក៏បាន សំណូមពរដរដ្ឋបាលស្រុកខេត្តនិងសមត្ថកិច្ចគ្របលំដាប់ថ្នាកគួរមានវិធានការហើយទៅលើទីតាំងល្បែងស៊ីសងគ្រប់ប្រភេទជាពិសេសមាន់ជល់តាមអនឡាញនេះតែម្តងចំនួន៣ទីតាំងខាងលើដើម្បីអនុវត្តន៍តាមបទបញ្ជាអតីតនាយករដ្ឋមន្រ្ដី សម្តេចតេជោ ហ៊ុនសែន ក៏ដូចជាការអនុវត្តន៌នូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃផងដែរ ៕

...

ដោយ៖ ជីវ័ន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print