ភ្នំពេញ : កូនគម្រាមសម្រាលមិនគ្រប់ខែ (Menace d’accoudement prématuré) ឬក៏អាចហៅថា ការសម្រាលកូនមុនកំណត់ (មុន ៣៧សប្តាហ៍នៃគ៌រ)។ ដែលអាចកើតមានឡើងលើស្ត្រីកំពុងពរពោះ ហើយវាអាចបង្កគ្រោះថ្នាក់ទៅដល់សុខភាពរបស់ម្តាយ និងទារក។
១) កត្តាដែលបណ្តាលអោយកូនគម្រាមកើតមិនគ្រប់ខែមាន៖
– រលាកប្លោកនោម
– រលាកមាត់ស្បូន
– ការក្លាយរោគ
– ការជក់បារី និងពិសារគ្រឿងស្រវឹង
– ការលើស ឬស្រកទម្ងន់ខ្លាំងក្នុងអំឡុងពេលមានផ្ទៃពោះ
– ម្តាយដែលមានបញ្ហាសុខភាព
– មានផ្ទៃពោះកូនភ្លោះ ឬច្រើន
– មានទឹកភ្លោះច្រើន
– មានផ្ទៃពោះញឹកពេក
– មានប្រវត្តិកើតកូនមិនគ្រប់ខែ ឬគម្រាមកើតមុនខែ
– ពិនិត្យសុខភាពមិនបានទៀតទាត់
– ការប្រើប្រាស់ថ្នាំដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ
– ធ្វើការងារច្រើនហួសកម្លាំង
២) រោគសញ្ញា៖
ជាទូទៅកូនគម្រាមកើតមិនគ្រប់ខែ អាចស្តែងចេញជារោគសញ្ញាដូចជា៖
– ស្បូនកន្ត្រាក់ចង្កោងរឹង (ធ្វើអោយមានអារម្មណ៍រឹងនៅត្រង់ផ្ទៃពោះ)
– រោយចង្កេះ និងណែនធ្ងន់លើថ្ងាសក្រោមពោះ
– លីងចង្កេះ
– មានទឹករំអិលធ្លាក់មកជួនកាលមានលាយឈាមប្រាលៗខុសពីធម្មតា។
៣) ផលប៉ះពាល់ និងបញ្ហាប្រឈមរួមមាន៖
– ទារកអាចស្លាប់
– សុខភាពកូនមិនល្អ
– មានបញ្ហាសម្រាប់ការលូតលាស់របស់ទារក (ប្រព័ន្ធផ្លូវដង្ហើម ប្រព័ន្ធរំលាយអាហារ ការលូតលាស់ខួរក្បាល ។ល។)
– ម្តាយអាចប្រឈមមុខនឹងសម្រាលមិនគ្រប់ខែសម្រាប់គ៌រលើកក្រោយទៀត
– បញ្ហាផ្លួវចិត្ត (ក្តីបារម្មណ៍ចំពោះទារក)
៤) យើងអាចការពារបានដោយ៖
– ពិនិត្យ និងតាមដានផ្ទៃពោះអោយបានទៀងទាត់
– កុំធ្វើការងារធ្ងន់ និងហួសកំលាំង
– ហាមធ្វើដំណើរផ្លូវឆ្ងាយញឹកញាប់ក្នុងអំឡុងពេលមានផ្ទៃពោះ
– ពុំគួរមានកូនច្រើន និងញឹកញាប់
– ជៀសវាងការរំលូតកូនដោយគ្មានបច្ចេកទេសត្រឹមត្រូវ
”ប្រសិនបើមានអាការៈមិនប្រក្រតីគួរតែឆាប់រួសរាន់មកពិនិត្យផ្ទៃពោះជាមួយវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការស្វែងរកសញ្ញាគ្រោះថ្នាក់ដែលមាន ហើយអាចធ្វើការព្យាបាល ឬអន្តរាគមន៍វេជ្ជសាស្ត្រទាន់ពេលវេលា ប្រកបដោយសុវត្ថិភាពទាំងមាតា និងទារក”
នេះជាការបញ្ជាក់ពីខាង #calmettehospital #មន្ទីរពេទ្យកាល់ម៉ែត ៕
ដោយ : សហការី