សមត្ថកិច្ចចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកសង្កែ និងដុតបំផ្លាញវត្ថុតាងចោលនឹងកន្លែង

ចែករំលែក៖

ខេត្តបាត់ដំបង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងនគរបាល​ចម្រុះ​ បានបន្តចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកសង្កែ និងដុតបំផ្លាញវត្ថុតាងចោលនឹងកន្លែង​ ក្រោយធ្វេីការបង្រ្កា​និងដកហូត​វត្ថុតាង​បទល្មើស​ជាក់ស្ដែង​។

ប្រភពដដែលបន្តថា​ កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ ជាអធិការនគរបាលស្រុកសង្កែ កាលពីរសៀលថ្ងៃទី១០ ខែកញ្ញាម្សិលមិញនេះ​ បានចុះបង្រ្កាបបទល្មើជលផល ០១លើក នៅចំណុចក្នុងភូមិសាស្រ្តភូមិសាលាត្រាវ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង មានចូលរួមកម្លាំងចំរុះសរុបចំនួន ០៦នាក់។

ជាក់ស្ដែង​សមត្ថកិច្ចបានប្រើប្រាស់សម្ភារក្នុងកិច្ចប្រតិបត្តិការនេះរួមមាន កាណូតចំនួន ០២គ្រឿង។ ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបាន៖
-សាច់មងប្រវែង ១៣០០ម៉ែត្រ។
-ឡុកចាប់ត្រីចំនួន ០៣។
-បង្គោល ៦០០ដើម។

...

ចំពោះករណីខាងលើនេះ រាល់វត្ថុតាង ដែលបង្ក្រាបបានសមត្ថកិច្ចកាប់បំផ្លាញ និងដុតកម្ទេចចោលនៅនឹងកន្លែង ដោយឡែកជនល្មើសបានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះអន្តរាគមន៍៕ដោយ៖អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print