ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងនគរបាលចម្រុះ បានបន្តចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកសង្កែ និងដុតបំផ្លាញវត្ថុតាងចោលនឹងកន្លែង ក្រោយធ្វេីការបង្រ្កានិងដកហូតវត្ថុតាងបទល្មើសជាក់ស្ដែង។
ប្រភពដដែលបន្តថា កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ ជាអធិការនគរបាលស្រុកសង្កែ កាលពីរសៀលថ្ងៃទី១០ ខែកញ្ញាម្សិលមិញនេះ បានចុះបង្រ្កាបបទល្មើជលផល ០១លើក នៅចំណុចក្នុងភូមិសាស្រ្តភូមិសាលាត្រាវ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង មានចូលរួមកម្លាំងចំរុះសរុបចំនួន ០៦នាក់។
ជាក់ស្ដែងសមត្ថកិច្ចបានប្រើប្រាស់សម្ភារក្នុងកិច្ចប្រតិបត្តិការនេះរួមមាន កាណូតចំនួន ០២គ្រឿង។ ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបាន៖
-សាច់មងប្រវែង ១៣០០ម៉ែត្រ។
-ឡុកចាប់ត្រីចំនួន ០៣។
-បង្គោល ៦០០ដើម។
ចំពោះករណីខាងលើនេះ រាល់វត្ថុតាង ដែលបង្ក្រាបបានសមត្ថកិច្ចកាប់បំផ្លាញ និងដុតកម្ទេចចោលនៅនឹងកន្លែង ដោយឡែកជនល្មើសបានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះអន្តរាគមន៍៕ដោយ៖អរុណរះ