Update ៖ នគរបាលឃាត់ជនសង្ស័យម្នាក់ជនជាតិអ៊ីរ៉ង់ ធ្វើសកម្មភាពបន្លំលួចទ្រព្យសម្បត្តិ នៅផ្ទះវីងវេរលុយ ក្នុងសង្កាត់បឹងកក់ទី២

ចែករំលែក៖

ភ្នំពេញ÷ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១២និង២០នាទីរសៀល កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួល គោក បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួច(ចូលប្ដូរប្រាក់បន្លំលួចលុយជនរងគ្រោះនៅផ្ទះវ៉ីងវេរលុយអស់ទឹកប្រាក់ចំនួន៥០០$ (ប្រាំរយដុល្លារអាមេរិច)នៅចំណុចលើដងផ្លូវលេខ៦១៤ កែងផ្លូវលេខ២៨៩ ក្រុមទី៧៤ ភូមិ១៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចកន្លែងវីងវេរលុយ ស្ថិតនៅលេខ៣BC ផ្លូវលេខ៦១៤ ក្រុមទី៨៩ ភូមិ១៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យ​ ឈ្មោះ PAHANGEH MORTEZA ភេទ ប្រុស អាយុ៤៣ឆ្នាំ ជនជាតិអឺរ៉ង់ មានលិខិតឆ្លងដែន (ថតចម្លង) លេខN97160321 ចុះថ្ងៃទី15 ខែឧសភា ឆ្នាំ2023 មុខរបរ មិនពិតប្រាកដ ស្នាក់នៅបណ្ដោះ អាសន្ន GOLDEN RESIDENCE ម្ដុំផ្សាររាត្រី សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។

ជនរងគ្រោះ​ ឈ្មោះ​សិត្យា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកផ្ទះWing វេរលុយ ស្នាក់នៅផ្ទះ៣៤E1 ផ្លូវលេខ៦១៤ ក្រុមទី៨៩ ភូមិ១៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកមាន៖
-កាបូបស្ពាយពណ៌ខ្មៅចំនួន០១ ក្នុងកាបូបមាន: ប័ណ្ណបើកបររថយន្តរបស់ឈ្មោះ PAHANGEH MORTEZA មួយច្បាប់ , ទូរស័ព្ទដៃ០១គ្រឿងម៉ាក VIVO ពណ៍ខ្មៅ, លុយខ្មែរចំនួន១០,០០០,០០០៛ (ដប់លានរៀល) , លុយដុល្លារចំនួន៣៥៤០$ (បីពាន់ប្រាំរយសែសិបដុល្លារសហរដ្ឋអាមេរិច),លុយឥណ្ឌូនេស៊ីចំនួន៣៥៥និងលុយសាំងហ្គាពួរ ២ដុល្លារ (ចាប់យកពីជនសង្ស័យរូបនេះ) ក្នុងនោះសមត្ថកិច្ចយើងបានធ្វើការប្រគល់លុយចំនួន៥០០$ (ប្រាំរយដុល្លារសហរដ្ឋអាមេរិច) ដែលចាប់យកពីជនសង្ស័យរូបនេះជូនទៅឲ្យជន រងគ្រោះឈ្មោះ  សិត្យា ដែលត្រូវបានជនសង្ស័យឈ្មោះ PAHANGEH MORTEZA លួចយកនៅថ្ងៃកើតហេតុ តាមការស្នើសុំ ដោយមានការឯកភាពពីលោក ទុង រតនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

...

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះនអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី ៕ដោយ៖សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print