ភ្នំពេញ ៖ បុរសជាជនជាតិចិនម្នាក់បានបេីករថយន្តស៊េរីទំនើបម៉ាក Mercedes ក្នុងល្បឿនលឿននិងមិនគោរពភ្លេីងស្តុបជ្រុលទៅបុករថយន្តស្តារិចដែលកំពុងបើកឆ្លងផ្លូវចំពីចំហៀងពេញទំហឹងបណ្ដាលឱ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ និងបង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរនិងសមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចភ្លើងស្តុបផ្លូវ៦០ម៉ែត្រ កែងនឹងផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ ។
បេីតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃេីញរថយន្តម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ កណ្ដាល2B-9631 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយមនុស្ស៤នាក់ផ្សេងទៀតធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ភ្លើងស្តុបភ្លើងពណ៌ខៀវដែលជាអាទិភាពក៏បើកឆ្លងផ្លូវបន្តដំណេីរ ។ ភ្លាមនោះស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាក Macerdes ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2BW-3576 បើកបរដោយបុរសជនជាតិចិនម្នាក់និងរួមដំណើរដោយជនជាតិចិនផ្សេងទៀតធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿននិងមិនគោរពភ្លេីងស្តុបបានជ្រុលទៅបុករថយន្តស្ទារិចចំពីចំហៀងពេញទំហឹងបណ្ដាលឱ្យរថយន្តទាំងសងខាងរងការខូចខាតយ៉ាងដំណំដូចគ្នា តែអ្នករួមដំណើររបួសតិចតួចដោយមិនបង្កឱ្យមនុស្សណាម្នាក់របួសធ្ងន់ធ្ងរប៉ះពាល់ដល់អាយុជីវិតនោះឡេីយ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញបានមកដល់កន្លែងកេីតហេតុ ដោយបានពិនិត្យនិងធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ដោយ ៖ ភារ៉ា ដង្កោ