រថយន្តស៊េរីទំនើប​ Mercedes បេីកមិនគោរពភ្លេីងស្តុបជ្រុលទៅបុករថយន្តស្តារិចកំពុងឆ្លងផ្លូវចំពីចំហៀងពេញទំហឹង​រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសជាជនជាតិចិនម្នាក់​បានបេីករថយន្តស៊េរីទំនើប​ម៉ាក​ Mercedes ក្នុងល្បឿនលឿន​និងមិនគោរពភ្លេីងស្តុបជ្រុលទៅបុករថយន្តស្តារិចដែលកំពុងបើកឆ្លងផ្លូវ​ចំពីចំហៀងពេញទំហឹងបណ្ដាលឱ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ​ និងបង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរនិងសមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី១២​ ខែកញ្ញា​ ឆ្នាំ២០២៣​ ស្ថិតនៅត្រង់ចំណុចភ្លើងស្តុបផ្លូវ៦០ម៉ែត្រ​ កែងនឹងផ្លូវ៥០ម៉ែត្រ​ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ​ ។

​    បេីតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុ​គេឃេីញរថយន្តម៉ាកស្តារិច​ ពណ៌ទឹកប្រាក់​ ពាក់ផ្លាកលេខ​ កណ្ដាល2B-9631​ បើកបរដោយបុរសម្នាក់រួមដំណើរជាមួយមនុស្ស៤នាក់ផ្សេងទៀតធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ​ក្នុងទិសដៅពីកើតទៅលិច​ ខណៈមកដល់ភ្លើងស្តុបភ្លើងពណ៌ខៀវដែលជាអាទិភាព​ក៏បើកឆ្លងផ្លូវបន្ត​ដំណេីរ​ ។ ភ្លាមនោះស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាក Macerdes ពណ៌ខ្មៅ​ ពាក់ផ្លាកលេខភ្នំពេញ2BW-3576 បើកបរដោយបុរសជនជាតិចិនម្នាក់​និងរួមដំណើរដោយជនជាតិចិនផ្សេងទៀតធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន​និងមិនគោរពភ្លេីងស្តុប​បានជ្រុលទៅបុករថយន្តស្ទារិចចំពីចំហៀងពេញទំហឹង​បណ្ដាលឱ្យរថយន្តទាំងសងខាងរងការខូចខាតយ៉ាងដំណំដូចគ្នា​ តែអ្នករួមដំណើររបួសតិចតួច​ដោយមិនបង្កឱ្យមនុស្សណាម្នាក់របួសធ្ងន់ធ្ងរប៉ះពាល់ដល់អាយុជីវិតនោះឡេីយ​ ។ 

​    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋាន​ និងមន្ត្រីជំនាញបានមកដល់កន្លែងកេីតហេតុ​ ដោយបានពិនិត្យនិងធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print